ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-07-15-c-full

កីឡាករ Floyd Mayweather មាន​គម្រោង​ចូលនិវត្តន៍​ក្រោយ​ការប្រកួត​ជាមួយ Manny Pacquiao

កំពូល​អ្នក​ប្រដាល់ Floyd Mayweather បាន​ធ្វើការ​បកស្រាយ​ចំពោះ​ពាក្យសំដី​មិត្ត​ភ័ក្តិ​របស់គាត់​ពាក់ព័ន្ធ​នឹង​អាជីព​ជា​អ្នក​ប្រដាល់​របស់​គាត់ ដោយ​លោក​បាន​អះអាង​ថា ពេលវេលា​នឹង​ដល់ទី​បញ្ចប់​នៅ​ពេល​ដែល​លោក​រកលុយ​បាន​រាប់​លាន​ដុល្លារ​ក្នុងពេល​១​យប់នោះ។

គាត់​និយាយ​ថា ពួកគេ​បាន​និយាយប្រាប់​លោក​ថា អ្នកឯង​ប្រហែលជា​ឆ្កួត​ហើយ បានជា​ចង់​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​ដ៏​អស្ចារ្យ​មួយ​នេះ។

សូម​បញ្ជាក់​ថា កីឡាករ​មិនដែល​មាន​ប្រវត្តិ​ចាញ់​គេ​ម្នាក់នេះ នឹង​រកលុយ​បាន​មិនតិចជាង​រយ​លាន​ដុល្លារ​នោះទេ សម្រាប់​ការប្រកួត​របស់គាត់​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៥​ខាងមុខនេះ នៅលើ​សង្វៀន MGM Grand Garden Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស់ សហរដ្ឋអាមេរិក ខណៈ​ដែល​គូប្រកួត​របស់គាត់ គឺ​កីឡាករ Manny Pacquiao នឹង​រកលុយ​បាន​ជាង​១០០​លាន​ដុល្លារ​អាមេរិក ផងដែរ។

តែបើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ បាន​ទម្លាយ​ឲ្យ​ដឹងថា កីឡាករ​អាមេរិក​ម្នាក់​នេះ នឹង​រក​ថវិកា​បាន​ចំនួន​១៨០​លាន​ដុល្លារ ស្រប​ពេលដែល​កីឡាករ​ហ្វីលីពីន Pacquiao រកបាន​ប្រាក់​១២០​លាន​ដុល្លារ។

ទាក់ទង​នឹង​ដំណឹង​ចូលនិវត្តន៍​របស់គាត់ កីឡាករ Mayweather បាន​អះអាង​ថា អ្វីៗ​នឹងត្រូវ​បញ្ចប់​នៅពេលនោះ ជាពិសេស​នៅពេលដែល​លោក​អាច​សម្រេច​ក្តី​ប្រាថ្នា​នៃ​ការយក​ឈ្នះ​កីឡាករ Pacquiao ហើយ​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684