ព័ត៌មានជាតិ
អភិបាលខេត្តព្រមានតែមួយថ្ងៃ នាយករងរដ្ឋបាលក្រុងច្បារមន ត្រូវដកតំណែង ក្រោយទាត់កញ្ច្រែងក្មេងស្រីលក់ព្រីង
ក្រោយការព្រមានរបស់អភិបាលខេត្តកំពង់ស្ពឺរកអ្នកទទួលខុសត្រូវ ដែលប្រើហិង្សាលើក្មេងស្រីលក់ព្រីងនៅផ្សារច្បារមន លោក ឡាក់ ប៊ុនធីម នាយករង រដ្ឋបាលក្រុងច្បារមន ទទួលបន្ទុកប្រធានសណ្តាប់ធ្នាប់ផ្សារកំពង់ស្ពឺ ត្រូវបានអភិបាលក្រុងសម្រេចបញ្ចប់មុខតំណែងមកត្រឹមជាមន្ត្រីធម្មតា បន្ទាប់ប្រព្រឹត្តកំហុសទាត់កញ្ច្រែងព្រីងរបស់ក្មេងស្រីម្នាក់បណ្តាលឱ្យកំពប់លើដី។

នៅរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បានចេញដីកាបញ្ចប់មុខតំណែងលោក ឡាក់ ប៊ុនធីម ពីនាយករង រដ្ឋបាលក្រុងច្បារមនមកត្រឹមជាមន្ត្រីរដ្ឋសាលាក្រុងធម្មតា។

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ លោក ឡាក់ ប៊ុនធីម មានតួនាទីជានាយករង រដ្ឋបាលក្រុងច្បារមន ទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ផ្សារកំពង់ស្ពឺ បានប្រើហិង្សាលើក្មេងស្រីម្នាក់ដែលលក់ព្រីង និងខ្នុរត្រង់ចំណុចជិតគល់ស្ពានថ្មចាស់បណ្តាលឲ្យរងការខួចខាត ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គមនានារហូតថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ៕ ដោយ៖ Dy Bunnara

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


