កូវីដ-១៩
ខេត្តកំពង់ចាមប្រកាសរកឃើញករណីវិជ្ជមានកូវីដ៨៤នាក់ ក្នុងចំណោម៨៧៤នាក់
រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៨៤នាក់បន្ថែម ក្នុងចំណោមអ្នកសង្ស័យចំនួន៨៧៤នាក់ ហើយអ្នកវិជ្ជមានទាំង៨៤នាក់ ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មេគង្គកំពង់ចាម ដែលធ្វើឲ្យអ្នកជំងឺសរុបកើនឡើងមានចំនួន៣៥៤នាក់។
រដ្ឋបាលខេត្តបានបញ្ចាក់ថា អ្នកជំងឺទាំង៨៤នាក់ ក្នុងនោះមានស្រុកកំពង់សៀម២៥នាក់ ស្រុកព្រៃឈរ១៦នាក់ ស្រុកជើងព្រៃ២៩នាក់ ស្រុកបាធាយ៣នាក់ ស្រុកចំការលើ៤នាក់ ស្រុកស្ទឹងត្រង់១នាក់ ស្រុកកោះសូទិន១នាក់ ស្រុកកងមាស១នាក់ ក្រុងកំពង់ចាម៣នាក់ និងខេត្តព្រះវិហ៊ារ១នាក់(កម្មការិនី) ។
អាជ្ញាធរខេត្តកំពង់ចាម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ និងធ្លាប់បានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ឬត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូនដ្ឋាន៕
អត្ថបទ ៖ សុខុម




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


