KPT+
សញ្ញាទាំង ៧ បញ្ជាក់ថា យើងជាមនុស្ស Pluviophile (ងប់ងុលនឹងភ្លៀង)
មនុស្សមួយចំនួន តែងគិតថា រដូវវស្សាគឺជារដូវដែលមានអាកាសធាតុអាក្រក់ ប៉ុន្តែមនុស្សដែលចូលចិត្តទឹកភ្លៀង (Pluviophile) មិនបានគិតដូច្នេះទេ។ ពួកគេមើលឃើញខុសគ្នានឹងមនុស្សដទៃ និងឃើញពិភពលោកក៏ខុសគេដែរ។
នេះគឺជាសញ្ញាទាំង ៧ ដែលធ្វើឲ្យយើងក្លាយជាអ្នក Pluviophile ៖
១. យកទឹកភ្លៀងជាការលួងលោមចិត្ត

អ្វីមួយពីទឹកភ្លៀង ដែលនាំយើងទៅកាន់និព្វាននៃចិត្តស្ងប់បាន។ យើងអាចសម្រាកនិងស្ថិតក្នុងស្ថានភាពសុខសាន្តជាមួយខ្លួនឯង។ ពេលមានភ្លៀង ភាពអាប់អួ ប៉ុន្តែផ្ទុយទៅវិញយើងនឹងរកឃើញអំណរនិងសុភមង្គលពីមេឃភ្លៀង។
២. ចូលចិត្តនៅខាងក្រៅពេលមេឃភ្លៀង
គ្រប់គ្នាអាចធុញទ្រាន់ខ្លាំង បើសិនមេឃភ្លៀង តែចំពោះអ្នកបែរជាមិនខ្វល់ទៅវិញ។ អ្នកតែងតែចូលចិត្តដើរនៅតាមដងផ្លូវ មើលមនុស្សផ្សេងទៀតប្រញាប់ចាកចេញពីភ្លៀង តែអ្នកបែរជារីករាយនឹងការជិះតាក់ស៊ីដ៏យូរអង្វែង ព្រោះអាចសម្លឹងមើលដំណក់ភ្លៀងតាមមាត់បង្អួចបាន។
៣. ចូលចិត្តក្លិនទឹកភ្លៀង

ក្លិនទឹកភ្លៀងនៅតាមផ្លូវក្រោយមេឃរាំង គឺជាក្លិនម៉្យាងដែលបង្កប់នៅការលោមចិត្តអ្នកឲ្យធូរស្បើយ។ វាដូចជាខ្យល់ដង្ហើមស្រស់ថ្លា និងសំណើមនៃភាពត្រជាក់របស់វា។
៤. ចូលចិត្តភាពងងឹតរបស់មេឃ
អ្នកតែងតែស្អប់ផ្ទៃមេឃមានពន្លឺថ្ងៃ ប៉ុន្តែនៅពេលដែលមេឃកំពុងភ្លៀង ហើយមានពណ៌ប្រផេះ អ្នកបែរជាក្រឡេកមើលដោយក្ដីរីករាយ នឹងទិដ្ឋភាពនេះខុសគេទៅវិញ។
៥. តែងតែសម្លឹងមាត់បង្អួច
តែងតែចូលចិត្តមើលភ្លៀងធ្លាក់ពីលើមេឃ ចូលចិត្តរាប់ទឹកភ្លៀងនៅលើមាត់បង្អួច ចូលចិត្តមើលការប្រណាំងនៃដំណក់ទឹកភ្លៀង ដែលធ្លាក់ដល់ដី ហើយមើលថាតើមួយណានឹងឈ្នះ។ ចូលចិត្តសម្លឹងមើលពិភពលោកផ្សេងគ្នា និងស្រឡាញ់តែភាពងងឹត គិតថាស្រស់ស្អាតជាងពន្លឺភ្លឺ។
៦. មិនខ្វល់នឹងការត្រាំក្នុងទឹកភ្លៀងរាប់ម៉ោង

អ្នកក្លាយជាមនុស្សលែងខ្វល់ពីជំងឺផ្ដាសាយ ទោះបីត្រូវនៅត្រាំត្រែងជាមួយទឹកភ្លៀងរាប់ម៉ោងក៏ដោយ។ តែអារម្មណ៍អ្នកបែរជាធូរស្បើយ លែងព្រួយបារម្ភបញ្ហានិងការភ័យខ្លាច ពីព្រោះរាល់បញ្ហាទាំងអស់ អ្នកបានយកមកបោះចោលនៅក្រោមដំណក់ទឹកភ្លៀងអស់ទៅហើយ។
៧. គេងស្ដាប់សំឡេងទឹកភ្លៀងសឹងរាល់ថ្ងៃ
សំឡេងទឹកភ្លៀងគឺជាតន្ត្រីដ៏អន្លង់អន្លោចមួយ ដែលពីរោះរណ្ដំនារដូវមានភ្លៀងធ្លាក់នេះ។ វាធ្វើឲ្យមានសំឡេងខុសគ្នា រាល់ពេលដែលទឹកភ្លៀងប៉ះនឹងអ្វីដែលប្លែក ដូចជាស័ង្កសី ឬធ្លាក់ចុះមកនៅលើចិញ្ចើមផ្លូវ ប៉ះស្លឹកឈើ ឬដើមឈើជាដើម។
មិនថាភ្លៀងតិចឬច្រើន វាមានល្បឿនលឿន មានគ្រាប់ធំតូច តែសំឡេងវាគឺពិតជាធូរស្បើយនិងពីរោះស្ដាប់ ជាងអ្វីទាំងអស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធី ៨ យ៉ាង ធ្វើឲ្យថ្ងៃនីមួយៗរបស់យើងកាន់តែមានន័យ
ចុចអាន៖ក្លិនផ្កាម្លិះ ធ្វើឲ្យអារម្មណ៍ស្ងប់ អាចបង្ការជំងឺបាក់ទឹកចិត្ត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


