Connect with us

កូវីដ-១៩

ថ្ងៃ២៤ឧសភា បើកផ្សាររដ្ឋទាំង២៥ឡើងវិញ អាជ្ញាធររាជធានីជំរុញគណៈកម្មការផ្សារអនុវត្តវិធានម៉ឺងម៉ាត់

បានផុស

នៅ

ភ្នំពេញ៖ ថ្ងៃទី២៤​ ឧសភា​ គឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញ ដាក់ឱ្យដំណើរការផ្សាររដ្ឋទាំង២៥ឡើងវិញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការតាំងពីអំឡុងខែមេសា កន្លងមក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ទន្ទឹមនៃការបើកដំណើរការផ្សារឡើងវិញនៅថ្ងៃទី២៤ ឧសភា ដោយយោងទៅលើសេចក្តីជូនដំណឹងកាលពីថ្ងៃទី២១ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ ឃើញថានៅតាមបណ្តាផ្សាររដ្ឋនានានៅក្នុងរាជធានីបានដំណើរការឡើងវិញហើយ ជាមួយការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីជំរុញឱ្យគណ:កម្មការផ្សារអនុវត្តវិធានសុខាភិបាលក្នុងថ្ងៃបេីកផ្សារលក់ឡេីងវិញនេះដំណើរការទៅបានរលូន ចៀសបាននូវការឆ្លងកូវីដ-១៩ លោកស្រី កែវ​ សុខពិសី​ អភិបាលរងរាជធានីភ្នំពេញ​ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីបានចុះត្រួតពិនិត្យផ្សាទួលទំពូង ក្នុងខណ្ឌចំការមន និងបានជំរុញគណ:កម្មការគ្រប់គ្រងផ្សារទួលទំពូង អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធវិធានការរបស់ក្រសួងសុខាភិបាល៣ការពារនិង៣កុំ​។
លោកស្រី បានណែនាំឱ្យមានការផ្សព្វផ្សាយតាមរយៈសារសម្លេងអប់រំ និងវាស់កំដៅនៅតាមច្រកចេញចូលផ្សារ និងត្រូវរក្សាគម្លាតពីគ្នាជាចាំបាច់​ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ប្រធានផ្សារទួលទំពូង លោក​ ចំរេីន​ សុខលីម​ បានឱ្យដឹងថា ផ្សារទួលទំពូងចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចូលផ្សារចំនួន៥ត្រូវបានបេីកទ្វារសម្រាប់អាជីវករបានលក់ដូរទំនិញឧបភោគបរិភោគ​ ដោយនៅតាមច្រកចេញចូលលោក បានចាត់ចែងឱ្យមានកម្លាំងសន្តិសុខជួយសម្រួល ដោយការវាស់កម្តៅ​ លាងអាល់កុល និងធ្វេីការស្កេន QR កូដ មុននឹងអនុញ្ញាតិចូលទិញលក់នៅក្នុងផ្សារ​។

លោកប្រធានផ្សារទួលទំពូងបានបន្ថែមថា​ ក្រៅពីអនុវត្តវិធានសុខាភិបាលនៅតាមច្រក ក៏មានដាក់មេក្រូបំពងសំលេងពីសារអប់រំ និងមានការដេីរផ្សព្វផ្សាយតាមមេក្រូដល់អ្នកលក់ និងអ្នកទិញផងដែរ​ ដោយត្រូវដាច់ខាតអនុវត្តវិធាន៣កាពារ៣កុំ​ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោក ចំរេីន​ សុខលីម ប្រធានផ្សារទួលទំពូងបានឱ្យដឹងថា ក្នុងផ្សារទួលទំពូងមានតូបចំនួន១,៣៧៤តូប​ ហេីយថ្ងៃបេីកលក់ជាថ្មីមានអាជីរករមកលក់ដូរប្រមាណ៥០%។ លោកបានបញ្ជាក់ថា ក្រុមអាជីវកដែលលក់ដូរនៅក្នុង្សារទួលទំពូងក៏បានចាក់វ៉ាក់សាំងបានប្រមាណ១,១០០នាក់។
ដោយឡែកសំរាប់ផ្សារ បឹងកេងកងវិញ លោក ឯក និមល ប្រធានគណៈកម្មការផ្សារនេះ បានបញ្ជាក់ថា នៅផ្សារបឹងកេងកងបានដំណើរការហើយនៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ តែលក់តែគ្រឿងហូបចុកតែប៉ុណ្ណោះ ដោយអាជីវករមកលក់ដូរចំនួន៧៦តូប។
ចំណែកផ្សារច្បារអំពៅ ប្រធានគណៈកម្មការផ្សារ លោក គួច ចំណាន បានបញ្ជាក់ថា មានបងប្អូនអាជីវករមកលក់ ប្រមាណ២០%ប៉ុណ្ណោះ ដោយលក់ដូរជាគ្រឿងហូបចុក៕

អត្ថបទ​៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២៥ នាទី មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៣ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម