ព័ត៍មានទាន់​ហេតុការណ៏
Search
a13

ក្រុមហ៊ុន​ចិន​ កសាង​ទីក្រុង”New York of Afica” ជាមួយ​គម្រោង​អាហ្វ្រិក​ខាងត្បូង តម្លៃ​៧​ពាន់​លាន​ដុល្លារ

 

នៅ​ជាយ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​អាហ្វ្រិក​ខាងត្បូង នៃ​ទីក្រុង​ចូហាណេសបួក ទីក្រុង​ថ្មីមួយ​ត្រូវ​បាន​កសាង​ឡើង។ គម្រោង​ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុន Shanghai Zendai ចុះ​បញ្ជី​នៅ​ទីក្រុង​ហុង​កុង​ ស្ថិត​នៅ​ក្នុង​ចំណោម​កិច្ច​ព្រម​ព្រៀង​អចលនទ្រព្យ​ធំ​បំផុត​របស់​ក្រុម​ហ៊ុន​ចិន នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង។

ក្រុមហ៊ុន​ចិន បាន​កសាង​ផ្លូវ​ថ្នល់​ និ​ងហេដ្ឋា​រចនាសម្ព័ន្ធ​នៅទូទាំងតំបន់​អនុសាហារ៉ា​អាហ្រ្វិក​​រាប់ឆ្នាំ​មកហើយ។ ប៉ុន្ដែ​គម្រោ​ងថ្មី​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​នេះ ​ត្រូវ​បាន​កសាងនៅ​ក្នុង​ទំហំ​មួយ​ដែលគេ​មិន​ដែល​បានឃើញ​ពីមុន នៅ​លើ​កំពូល​នៃ​ទ្វីបនេះ។ អ្នក​វិនិយោគ​ទុនចិន Shanghai Zendai ដឹកនាំការ​អភិវឌ្ឍ​លើ​ទំហំ​ដី​១,៦០០ហិកតា ដែល​ហៅថា គម្រោង Modderfontein New City។ វា​ត្រូវ​បាន​កំណត់ថា មានតម្លៃ​ដល់ទៅ​៧ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​នៅពេលដែល​សាងសង់​ហើយ ​វា​នឹង​ក្លាយ​ទៅ​ជា​ទីក្រុ​ងដ៏​តូច​មួយដែល​មាន​ប្រជា​ជន​ជាង​១០០,០០០នាក់​ រស់នៅ។ យោង​ទៅ​តាម​ស្ថាបនិក​របស់អ្នក​អភិវឌ្ឍ​ន៍ គឺ​មាន​គោល​បំណង​​​ដើម្បី​ប្រែ​ក្លាយ​ទីក្រុង​តូចនេះ​ទៅ​ជា​ទីក្រុង​ “New York of Africa” (ទីក្រុង​ញូវយ៉ក​របស់​អាហ្វ្រិក)

មានទីក្រុង​ប្រហាក់​ប្រហែល​គ្នានេះ​រួចហើយ​ ទោះបីជា​ទំហំ​តូច​ជាង​ក៏ដោយនៅក្នុង​ការ​អភិវឌ្ឍ​នៅ​ទីក្រុង​ចូហាណេសបួក។ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី Modderfontein គឺ​ទីក្រុង​ Sandton ដែល​កំពុង​រីកចម្រើន​ស្ថិត​នៅ​ក្នុង​តំបន់​​មួយ​ដែល​គេ​ហៅថា “richest square mile” នៅ​អាហ្វ្រិក។

ពួក​អ្នក​វិនិយោគ​សង្ឃឹមថា គម្រោ​ងបែប​នេះ​នឹងក្លាយ​ទៅជា​មជ្ឈមណ្ឌល​ថ្មីសម្រាប់​ក្រុមហ៊ុន​ចិន ដែល​ស្វែង​រក​ដើម្បី​វិនិយោគ​នៅ​ភាគខាង​ត្បូង​របស់​ទ្វីប​នេះ។ លោក​ Romain Dittgen អ្នកស្រា​វជ្រាវ​ថ្នាក់ខ្ពស់​នៅ​វិទ្យាស្ថាន​អាហ្រ្វិក​ខាងត្បូង​ ខាង​កិច្ច​ការ​អន្ដរ​ជាតិ​បាន​និយាយថា គម្រោង​ Modderfontein បាន​ស្ថិត​នៅ​ខាង​ក្រៅ​បន្ដិចនៃ​ទី​ក្រុង​ចូហាណេស​បួក​។ ពួក​គេ​កំពុង​តែ​មាន​ផែនការ​ដើម្បី​តភ្ជាប់​ទីក្រុង​នេះ​ទៅ Gautrein ដូច្នេះ​វា​មានការទាក់​ទង​ផ្ទាល់​រវាង​ព្រលាន​យន្ដ​ហោះ​នឹ​ង​ទីក្រុង​ Sandton។ គំនិត ​គឺ​ដើម្បី​បង្កើត​ទីក្រុង​មួយ​នៅខាង​ក្នុង​ ឬ​ក៏​នៅ​ខាង​ក្រៅ​បន្ដិ​ចនៃ​ទីក្រុង។

ប្រទេស​ចិន គឺជា​ដៃគូពាណិជ្ជកម្ម​ធំបំផុត​របស់​អាហ្វ្រិក​ខាងត្បូង ចាប់តាំងពី​ឆ្នាំ​២០០៩​មក។ ប៉ុន្តែ​យោង​ទៅ​តាម​ក្រុមហ៊ុន​ច្បាប់​របស់​ប្រទេស​អង់គ្លេស​ Linklaters បាន​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន​ បានវិនិយោគ​យ៉ាង​ច្រើន​ពិត​ប្រាកដ​នៅ​អាហ្វ្រិក នៅក្នុង​ឆ្នាំ​កន្លងមក។ នៅ​ក្នុង​ឆ្នាំ២០១៤​តែ​មួយគត់​ អ្នក​វិនិយោគទុនជប៉ុន វិនិយោគ​៣.៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ គឺជិត​៣ដង​នៃ​អ្វី​ដែល​ចិន បាន​ធ្វើ៕

Channel News Asia



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684