កូវីដ-១៩
អត្រាអ្នកឆ្លងជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀងកើនឡើងដល់ជិត១ពាន់នាក់ ភាគច្រើនជាកម្មកររោងចក្រ
រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណជិត១ពាន់នាក់ហើយ ក្នុងនោះមានអ្នកស្លាប់បាត់បង់ជីវិតចំនួន៥នាក់។
លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍នៅរសៀលថ្ងៃទី៣១ ខែឧសភានេះថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភានេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨៨០នាក់ ស្រី៥១៩នាក់ អ្នកជាសះស្បើយចំនួន៣៧៨នាក់ ស្រី១៥៤នាក់ ស្លាប់៥នាក់ និងកំពុងសម្រាកពេទ្យ៤៩៦នាក់ ស្រី៣៦៣នាក់។

បើតាមលោកប្រធានមន្ទីរ ក្នុងចំណោមអ្នកឆ្លងសុរបជិត១ពាន់នាក់នេះ ភាគច្រើនជាកម្មករកម្មការិនីរោងចក្រនៅតាមតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅក្នុងក្រុងបាវិតខេត្តស្វាយរៀង។
លោកបណ្ឌិតបានបន្តទៀតថា ជាក់ស្តែងចាប់ពីថ្ងៃទី២១ រហូតមកដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានយកសំណាកកម្មករចំនួន២៥១១នាក់ នៅតាមរោងចក្រចំនួន៧ក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ នៅក្រុងបាវិតខេត្តស្វាយរៀង ហើយជាលទ្ធផលរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន៣៤៨នាក់។

លោកបណ្ឌិត កែរ រដ្ឋា បានបន្តទៀតថា នៅរោងចក្រចំនួន៧ដែលមានកម្មករឆ្លងនោះរួមមាន រោងចក្រ យូលី១ រោងចក្រ ប្យ៊ូលធីហ្វូលវីនដូ និងរោងចក្រ អូខ្លូត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សាន តុង ។ រោងចក្រ សាន់ ហ្វេង រោងចក្រ ម៉ូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ក្នុងតំបន់សេដ្ឋកិច្ច ពិសេស មេន ហាធិន មាន និងរោងចក្រ អេអិនជេ នៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ការកើនឡើងនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩នេះ ភាគច្រើនឆ្លងទៅលើកម្មករកម្មការិនីរោងចក្រ និងពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ ចំណែកនៅតាមបណ្តាខេត្តមួយចំនួន មានកម្មករកម្មការិនីរោងចក្របានឆ្លងជាបន្តបន្ទាប់ដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ស្វាយរៀង តាកែវ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកណ្តាលជាដើម បូករួមទាំងពលករធ្វើដំណើរមកពីប្រទេសថៃ។ ចំណែកខេត្តនៅជាប់ព្រំដែនកម្ពុជាថៃវិញរួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ មានពលករមកពីប្រទេសថៃឆ្លងច្រើនរួមទាំងអ្នកធ្វើដំណើរពីតំបន់ដែលមានហានិភ័យខ្ពស់ផងដែរ ដូចជារាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


