Connect with us

ព័ត៌មានអន្ដរជាតិ

លម្អិតអំពីវ៉ាក់សាំង Sinovac ដែលទទួលស្គាល់ដោយ WHO

បានផុស

នៅ

កាលពីយប់មិញនេះ អង្គការសុខភាពពិភពលោក​ (WHO) បានប្រកាសអនុម័តវ៉ាក់សាំងកូវីដ ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech​ សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាវ៉ាក់សាំងផលិតដោយប្រទេសចិន ទី២ហើយ ដែលទទួលបានការអនុម័តពី WHO បន្ទាប់ពីវ៉ាក់សាំង Sinopharm ត្រូវបានទទួលស្គាល់កាលពីខែមុន។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមអ្នកជំនាញឯករាជ្យបាននិយាយថា ខ្លួនផ្តល់អនុសាសន៍ឲ្យចាក់វ៉ាក់សាំង Sinovac សម្រាប់មនុស្សពេញវ័យ ដែលមានអាយុលើសពី១៨ឆ្នាំ ហើយអ្នកមានអាយុលើសនេះក៏ចាក់បានដែរ ព្រោះទិន្នន័យបានបង្ហាញថា វ៉ាក់សាំងនេះ ទំនងជាមានឥទ្ធិពលការពារចំពោះមនុស្សវ័យចំណាស់។

ខាងក្រោមនេះ ជាព័ត៌មានលម្អិតអំពីវ៉ាក់សាំង Sinovac​ ៖

តាមពិត វ៉ាក់សាំងនេះ មានឈ្មោះថា CoronaVac ដែលផលិតឡើងដោយក្រុមហ៊ុន Sinovac Biotech ប៉ុន្តែគ្រប់គ្នាតែងតែហៅថា ស៊ីណូវ៉ាក់ៗ។

វ៉ាក់សាំងនេះ តម្រូវឲ្យចាក់ចំនួន២ដូស ជាមួយប្រសិទ្ធភាពចន្លោះ ៥០ទៅ ៨០ភាគរយ ហើយអាចរក្សាទុកនៅក្នុងសីតុណ្ហភាពចន្លោះ ២ទៅ៨អង្សាសេ។

មកទល់ពេលនេះ វ៉ាក់សាំង Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា រួមជាមួយប្រទេសជាង៣០ផ្សេងទៀត ជាមួយនឹងការចែកចាយចំនួន២៦០លានដូស។

យោងតាមការសិក្សានៅប្រទេសឈីលីបានបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ក្នុងទប់ស្កាត់ការបញ្ជូនចូលព្យា​បាលនៅមន្ទីរពេទ្យ បានកើនឡើងដល់៨៧ភាគរយ, ទប់ស្កាត់ការបញ្ជូនទៅបន្ទប់ ICU ដល់ទៅ៩០,៣ភាគរយ និងការពារការស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដល់ទៅ៨៦ភាគរយ។

រីឯនៅប្រទេសឥណ្ឌូនេស៊ីឯណោះវិញ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយថា បន្ទាប់ពីតាមដានបុគ្គលិកសុខាភិបាលចំនួន២៥,៣៧៤នាក់ នៅក្នុងរដ្ឋធានីហ្សាការតារយៈពេល២៨ថ្ងៃ បន្ទាប់ពីពួកគេទទួលវ៉ាក់សាំងដូសទី២ ក្រសួងបានរកឃើញថា វ៉ាក់សាំងនេះបានការពារពួកគេ ១០០ភាគរយពីការស្លាប់និង៩៦ភាគរយពីការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយចាក់បាន៧ថ្ងៃ។

លោក Sadikin ក៏បាននិយាយផងដែរថា ៩៤ភាគរយនៃបុគ្គលិក ត្រូវបានការពារពីការឆ្លង។

ហើយបើយោងតាមទិន្នន័យបណ្តោះអាសន្នពីការសាកល្បងដំណាក់កាលចុងក្រោយនៅប្រទេសទួរគី បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិននេះ គឺមានប្រសិទ្ធភាពការពារការឆ្លងបាន ៩១,២៥ភាគរយ៕

ប្រែសម្រួល៖ Vann Vann

ចុចអាន៖ ក្តៅៗ WHO ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinovac ជាផ្លូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចាប់​អាណត្តិ​​​

ព័ត៌មានជាតិ៦០ នាទី មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

កងទ័ព​ស៊ូដង់​បើក​ការ​វាយលុក​ដ៏​ធំ​ដើម្បី​ដណ្តើម​យក​រដ្ឋធានី Khartoum វិញ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រាប់ជប៉ុនថា នៅអាស៊ាន កម្ពុជាបានយកចិត្តទុកដាក់លើស្ត្រីខ្លាំងជាងគេ

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្មក់បង្រ្កាបទីតាំងឆ្នោតវៀតណាមក្នុងផ្សារ​កាប់គោ ឃាត់ខ្លួនមនុស្ស៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម