Connect with us

ព័ត៌មានជាតិ

អាមេរិកប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពេីជួញដូរមនុស្ស

បានផុស

នៅ

អាមេរិកប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពេីជួញដូរមនុស្ស។

ការប្តេជ្ញារបស់សហរដ្ឋអាមេរិក បានធ្វើឡើងនៅក្នុងជំនួបរវាង លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ដែលរក្សាឱ្យកម្ពុជា និងសហរដ្ឋអាមេរិកមានសុវត្ថិភាព រួមបញ្ចូលទាំងការអនុវត្តនូវទណ្ឌកម្មនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រឆាំងនឹងប្រទេសកូរ៉េខាងជេីង និងយុត្តិធម៌សម្រាប់ជនរងគ្រោះនៃបទឧក្រិដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនោះ លោក W. Patrick Murphy លោកឯកអគ្គរដ្ឋទូត ក៏បានពង្រឹងឡើងវិញនូវការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិកក្នុងការធ្វេីការជាមួយភាគីពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពេីជួញដូរមនុស្ស។ 

ដោយាសារការជួញដូរមនុស្ស បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជននៅគ្រប់ប្រទេសលើផែនដីនេះ ទើបសហរដ្ឋអាមេរិក ជំរុញនូវកិច្ចខិតខំយ៉ាងខ្លាំងថែមទៀត ជាមួយប្រទេសកម្ពុជា ក្នុងការកាត់ទោសអ្នកជួញដូរ ការពារជនរងគ្រោះ និងបង្ការកុំឱ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្ស៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម