Connect with us

ព័ត៌មានជាតិ

ការនាំចេញ​នាំ​ចូល របស់​​តំបន់​សេដ្ឋកិច្ចពិសេស​ ក្រុងព្រះសីហនុ​ កើន​ឡើង​៣១% សរុប​ជាង ១៣០០​លាន​ដុល្លារ

បានផុស

នៅ

​ក្នុង​រយៈពេល​១០​ខែ​ចាប់ពី ខែ​មករា ដល់​ខែ​តុលា​ ឆ្នាំ​២០២០​នេះ ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ និង​នាំ​ចូល​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុងព្រះសីហនុ មាន​ចំនួន​សរុប​១៣០០​លាន​ដុល្លារ​អាមេរិក កើន​ឡើង​៣១​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក CHEN JIANGANG ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ជា​តំបន់​ឧស្សាហកម្ម​ធំៗ ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​១៦៥​ក្រុមហ៊ុន និង​បាន​បង្កើត​ឱកាស​ការងារ​ចំនួន​៣០.០០០​កន្លែង​។​ តំបន់​នេះ​ មាន​រោងចក្រ​ជាច្រើន​ដូចជា​រោងចក្រ​វាយនភណ្ឌ​សម្លៀកបំពាក់ រោងចក្រ​គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និង​ឧស្សាហកម្ម​ផលិតកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​។

​ថ្លែង​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា លោក​បន្ត​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ នឹង​បង្កើន​ការ​ទាក់ទាញ​វិនិយោគ​អន្ដរ​ជាតិ ប្រមូល​ធនធាន​អន្ដរ​ជាតិ កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស តាមរយៈ​ចុះបញ្ជី​ផ្សារភាគហ៊ុន​កម្ពុជា ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​អន្ដរ​ជាតិ​ជាពិសេស​នៅ​តំបន់​អឺរ៉ុប​និង​អាមេរិក​។ ឯកឧត្តម​ ហោ ណាំហុង មានប្រសាសន៍ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺជា​ក្បាលម៉ាស៊ីន​ សម្រាប់​នាំចេញ​-​នាំចូល​ទំនិញ ដោយសារ​ក្រុងព្រះសីហនុ​ជា​ប៉ូល​សេដ្ឋកិច្ច​និង ទេសចរណ៍​សំខាន់​បំផុត​ របស់​កម្ពុ​ជា​ ហើយ​ក្រុមហ៊ុន​ចិន​ជាច្រើន​ បាន​មក​វិនិយោគ​ច្រើន ក្នុង​ក្រុងព្រះសីហនុ នេះ​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ​តំបន់​សេដ្ឋកិច្ច​ពិសេស ​​ក្រុងព្រះសីហនុ នឹង​រួមចំណែក​ ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ឲ្យ​បាន​១០​ប៊ី​លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០២៣ ព្រមទាំង​ចលនា​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ប្រទេស​នានា​ផ្សេង​ទៀត ឲ្យ​បាន​កាន់​តែ​ច្រើន​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គួរតែ​ពង្រីក​ខ្លួន​ឲ្យ​ក្លាយ​ជា​មូលដ្ឋាន​ផលិតកម្ម​ធំ នៅ​ក្នុង​សហគមន៍​អាស៊ាន ដែល​មាន​ប្រជាជន​ជាង ៦០០ លាន​នាក់ ដើម្បី​នាំចេញ​ផលិតផល​ចម្រុះ​សម្បូរ​បែប ទៅ​ក្នុង​សហគមន៍​អាស៊ាន ក៏ដូចជា​ប្រទេស ​ដទៃ​ទៀត​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​១​ឆ្នាំ និង​ដក​ប័ណ្ណបើកបរ ចំពោះរថយន្ដណា​ដឹក​លើស​ទម្ងន់កំណត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម