Connect with us

អាជីព

៦ យ៉ាងដែលមិនសមរម្យនឹងនិយាយនៅកន្លែង​ការងារ

បានផុស

នៅ


គ្រប់គ្នា​តែង​តែ​ចង់បង្កើតទំនាក់ទំនងល្អជាមួយមិត្តរួមការងារតាមរយៈការសន្ទនាស្និទ្ធស្នាល ប៉ុន្តែតាមពិតទៅ មានប្រធានបទមួយចំនួនដែលគួរចៀសវាងប្រសិន​មិនចង់ត្រូវគេវាយតម្លៃ​។

ប្រធានបទភាពយន្ត តន្ត្រីនិងអាហារ ការហាត់ប្រាណ ការអានសៀវភៅ ការត្រៀមវិស្សមកាលអាច​ថាល្អ តែ​ប្រធានបទផ្សេងទៀតដូចជា សាសនានិងនយោបាយអាចមានលក្ខណៈឆ្គង។ ប្រសិនបើនិយាយអំពីរឿងទាំងនេះច្រើនពេកមិត្តរួមការងាររបស់អាចស្វែងរកវិធីចៀសវាងយើង ឬប្រកែកគ្នា​ បែកបាក់មិត្តភាព ឈាន​ដល់មើលមុខគ្នាមិនចំ ព្រោះមនុស្សម្នាក់ៗមិនមាន​ជំនឿ​សាសនា ឬនិន្នាការនយោបាយដូចគ្នាទេ។

១ សាសនា

សាសនាគឺជារឿងផ្ទាល់ខ្លួន ហើយមនុស្សជាច្រើនមានជំនឿខ្លាំង ខ្សោយតាមទម្លាប់​របស់ពួកគេ។ យើង​មិនចាំបាច់លាក់បាំងការជឿសាសនា ឬក៏ធ្វើពុតថា គ្មាន​ជំនឿទេ ប៉ុន្តែកុំអួតសាសនា​ខ្លួនបង្អាប់អ្នកដទៃ។ ជំនឿ​ជាការគោរពរបស់មនុស្ស​ហើយជំនឿជាផ្នែកនៃជីវិត​រស់នៅរបស់ពួកគេ​គ្មាន​ប្រយោជន៍អ្វីក្នុងការនិយាយអំពីប្រធានបទនេះឡើយ។​

២ នយោបាយ

សូម្បីតែការលើកឡើងពីអ្នកដែលយើងចង់បោះឆ្នោតឱ្ ឬការចង្អុលគ្នា​ថាគាំទ្រខាងណេះខាងណោះ ជាទង្វើលាបពណ៌គ្នាបង្កថ្នាំងថ្នាក់ ដែលមនុស្ស​មាន​កម្រិត​យល់ដឹងល្អគេមិនធ្វើដាច់ខាត។ តើវាមាន​ប្រយោជន៍អ្វី​ក្នុងការបែកបាក់ក្រុមការងារដោយសារ​តែរឿងនេះ ហេតុអ្វីមិនគោរពគំនិត​គ្នា ទុកសិទ្ធរៀងខ្លួន​ទៅ?

៣ ការរួមភេទ

មនុស្ស​ខ្វះសីលធម៌ និយម​អំពីជីវិតផ្លូវភេទទុកជារឿង​ធម្មតា ខណៈអ្នកផ្សេងមិនអាចទទួល​យកបាននោះទេ។ ការនិយាយយូរទៅក្លាយជាជំងឺ និងសិលធម៌​អន់ថយដោយខ្លួនឯង។ នៅក្នុងច្បាប់ ប្រសិន​បរិយាកាសការងារដែលមាន​ការនិយាយរឿង​ភេទ​មិនសមរម្យ អ្នករងគ្រោះអាចដាក់ពាក្យបណ្តឹងពីការយាយីផ្លូវភេទប្រឆាំងនឹងយើងបានពិតមែន​។

៤ បញ្ហានៅផ្ទះ


ប្រសិនបើចង់ចែករំលែកបញ្ហាផ្ទាល់ខ្លួនជាមួយមិត្តរួមការងារឬចៅហ្វាយព្រោះកំពុងតុកសិកខ្លាំង​ត្រូវការយោបល់ និងសម្តីលើកទឹកចិត្ត ត្រូវអញ្ជើញពួកគេជជែក​ក្រោយម៉ោងការងារ​ ។ ទម្លាប់ដែល​រអ៊ូរទាំ ឬនិយាយ​អំពីបញ្ហានៅផ្ទះ វិបត្តិផ្ទាល់ខ្លួន ពេលខ្លះក៏អាចបណ្តាលឱ្យយើងក្លាយជាប្រធានបទនៃការនិយាយដើមក្រោយខ្នង​ នាំដល់ទំនាស់ខាតបង់​ចរិយាសម្បត្តិនៃក្រុមការងារមានវិន័យល្អ។

៥ សេចក្តីប្រាថ្នាអាជីព
ប្រហែលជាពេលខ្លះយើង​ស្ថិតក្នុងស្ថានភាព មើលឃើញការងារបច្ចុប្បន្នរបស់ខ្លួនជាជំហានចម្លងទៅរកអ្វីដែលធំជាងនេះ ។ ល្អណាស់ដែលយើងមានគោលដៅប៉ុន្តែក៏មិនចាំបាច់ចែករំលែកព័ត៌មានទាំងនោះជាមួយមិត្តរួមការងារដែរ ព្រោះថៅកែ មេដឹកនាំដែលកំពុងបណ្តុះបណ្តាលយើង និងដែលមានចិត្តចង្អៀត អាចនឹងចាប់ផ្តើមអាក់អន់ចិត្ត​លែង​ទុកយើងជាបុគ្គលសំខាន់។ មិនទាន់ទាំងឮផ្គរផងចាក់ទឹកភ្លៀងចោលបែបនេះគឺខាតបង់ធ្ងន់តែម្តង។

ប្រសិនបើមានគម្រោងផ្លាស់ប្តូរនាយកដ្ឋាននៅក្នុងវិសាលភាពក្រុមហ៊ុនបច្ចុប្បន្ន សូមអង្គុយចុះនិយាយផ្ទាល់ជាមួយមេគ្រប់គ្រងយើង ឬខាងធនធានមនុស្ស ឬជាមួយថៅកែជាលក្ខណៈ (ឯកជន) ហើយពិភាក្សាវិញល្អជាង។ មាន​តែ​ពួកគេប៉ុណ្ណោះ​ដែលអាច​ជួយ​សម្រេចគោលដៅរបស់យើង​។

ចំណែកឯការ​មានគម្រោងផ្លាស់ទៅក្រុមហ៊ុនផ្សេងសូមកុំអោយអ្នកទីពីរណា​ដឹងរហូតដល់ពេល​ចាកចេញ។ ប្រសិនបើចៅហ្វាយក្នុងអាជីវកម្មខ្នាតតូច ដឹងរឿងនេះ​ហើយយើងមិនទាន់មានកន្លែងផង ពួកគេអាចចាប់ផ្តើមរកហេតុផល​ដើម្បីឱ្យយើងចាកចេញទាំងទោមនស្ស​។

៧ រឿងប្រាក់ខែ


មនុស្សជាច្រើនចង់ប្រកួតប្រជែងខាងអារម្មណ៍ ដោយ​និយម អួតអាង ឬដេញដោលគ្នាថាតើបានប្រាក់ខែប៉ុន្មាន។ប្រសិនបើមាននរណាម្នាក់ដឹងប្រាក់ខែយើង​ចេញពីមាត់យើង នោះវាលែងជាការសម្ងាត់ហើយ។ គណនេយ្យនឹងធនធានមនុស្ស​មិនអាចនិយាយរឿងនេះទេ​ព្រោះជាវិន័យតឹងរឹង។ ប្រសិនបើអ្នករួមការងារដឹងថា យើងបានលើសពួកគេ​អាចចាប់ផ្តើមអាក់អន់ចិត្ត បង្កើតសកម្មភាពប្រជែង​បែបអវិជ្ជមាន រីឯ បើយើងបានតិចជាងគេនឹង​ឡកលើយមាក់ងាយ​ តើចំណេញ​ត្រង់ណា?​

ដោយ សុភា

ប្រភព HRB

ចុចអាន កុំនិយាយច្រើនជាងសកម្មភាព នៅពេលឡើង​ធ្វើជាមេដឹកនាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម