Connect with us

KPT+

មើល​វីដេអូ​​នេះ​បាន​ដឹង​ថា ​ការ​ផ្ដេកផ្ដួល​តាម​សង្គម​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​កម្រិត​ណា!

បានផុស

នៅ

នៅ​ពេល​​ក្លាយ​ជា​មនុស្ស​ធំ ហើយ​ចូល​ក្នុង​ពិភព​ពិត​ យើង​នឹង​មាន​ទំនោរ​ភ្លេច​អ្វីៗ​គ្រប់យ៉ាង​ដែល​ធ្វើ​ឲ្យយើង​ធ្លាប់​តែ​មាន​ក្ដីសុខ​កាល​យើង​នៅ​ក្មេង។ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ​ដែល​មនុស្ស​បាន​អនុញ្ញាត​ឱ្យ​សង្គម​កំណត់​នូវ​របៀប​ដែល​ខ្លួនរស់នៅ។ តើ​យើង​គួរ​ធ្វើ​ជា​គេ​ឬ​ខ្លួនឯង?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្គម​បច្ចុប្បន្ន​​បង្រៀន​យើង​ឱ្យ​លុប​បំបាត់​ភាព​ច្នៃ​ប្រឌិត​ដែល​ជា​របស់​យើង ​ដោយ​ក្រសោប​អ្វី​ដែល​យើង​មិន​ពេញចិត្ត។

ខ្សែ​ភាពយន្ត​បែប​គំនូរជីវចល​ខ្លី​មួយ​មាន​ចំណង​ជើង​ថា Alike​ បាន​បញ្ជាក់​ពីរ​របៀប​ដែល​សង្គម​បច្ចុប្បន្ន​បាន​រារាំង​គំនិត​ច្នៃ​ប្រតិដ្ឋរបស់​ខ្លួន។ បើ​ទោះ​បី​ជា​ខ្សែ​ភាពយន្ត​នេះ​មាន​រយៈពេលត្រឹមតែ ៧ នាទី​មិន​និយាយ​អ្វីក៏ដោយ ​តែ​សំឡេង​និង​រូបភាព​ពិត​ជា​ទាក់ទាញ​ខ្លាំង​មែនទែន។

គំនូរជីវចល Alike​ បាន​បង្ហាញ​ពី​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ដែល​កុមារ​ត្រូវ​បាន​បង្រៀន​ឱ្យ​គ្មាន​គំនិត​ច្នៃ​ប្រតិដ្ឋ​ ហើយ​ជំនួស​ឱ្យ​ការ​រៀន​នូវ​អ្វី​ដែល​មនុស្ស​ធំ​តម្រង់​ឲ្យ។ ខ្សែ​ភាពយន្ត​ខ្លី​មួយ​នេះ​បាន​ប្រើ​ពណ៌​ផ្សេង​គ្នា​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​មនុស្ស ​និង​បង្ហាញ​ពី​របៀប​ដែល​សង្គម​ទំនើប​ជះឥទ្ធិពល​ដល់​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​ផង​ដែរ។ ពណ៌​របស់​តួអង្គ​តុក្កតា​នោះ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ដោយ​ចំណាយ​ពេលវេលា​ទៅ​លើ​រឿង​តូចតាច​មួយ​ដែល​នាំ​មក​នូវ​សុភមង្គល​និង​ភាព​សប្បាយ​រីករាយ​ ជា​ជាង​យើង​ទៅ​ខំ​ប្រឹង​ផ្គាប់ចិត្ត​ស្តង់ដារ​នៃ​សង្គម​ទំនើប​នា​សម័យ​បច្ចុប្បន្ន។

នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខ្លី​នេះដែរ ​យើង​ឃើញ​ក្មេង​ប្រុស​តូច​នោះ​បាន​ព្យាយាម​សាង​ភាព​ច្នៃ​ប្រតិដ្ឋ​របស់​គេ ​រីឯ​ឪពុក​ក្មេង​ប្រុស​បាន​បង្រៀន​គេ​នូវភាព​ពិត​នៃ​ជីវិត។ ដំណើរ​រឿង​របស់ Alike​ ចង្អុល​បង្ហាញ​ថា ​ការ​​ធ្វើ​តាម​ច្បាប់​និង​មាគ៌ា​ដែល​បាន​ដាក់​ដោយ​សង្គម​គឺ​មិន​មាន​នូវ​សុភមង្គល​ទេ​ពិត​នោះ​ទេ។ ទោះបី​ជា​ច្បាប់​ត្រូវ​តែ​អនុវត្ត​តាម​ក៏​ដោយ ​តែ​យើង​ក៏​មិន​ត្រូវ​ភ្លេច​រក​កន្លែង​ផ្សេងទៀត​ដែល​នាំ​មក​នូវ​សេចក្ដី​សុខ​ដល់​ជីវិត​របស់​យើង​ដែរ។

ជំនួស​ឱ្យ​ការ​បង្រៀន​កុមារ​ឱ្យ​លុប​បំបាត់​គំនិត​ច្នៃប្រតិដ្ឋរបស់​ពួកគេ យើង​គួរ​តែ​លើក​ទឹកចិត្ត​ពួកគេ​ឱ្យ​សម្រេច​ក្ដី​សុបិន ហើយ​អនុញ្ញាត​ឱ្យ​ពួកគេ​បង្កើត នូវ​អ្វី​ដែល​ជា​របស់​ផ្ទាល់ខ្លួន​នៅ​ក្នុង​ជីវិត។ នៅ​ពេល​​ធ្វើអ្វី​ដែល​យើង​ចូលចិត្ត​ជាមួយ​មនុស្ស​ដែល​យើង​ស្រលាញ់ យើង​នឹង​រក​ឃើញ​សន្តិភាព​និង​ពណ៌​ពិត​របស់​ខ្លួន​យើង ។

អ្វី​ដែល​យើង​ភាគច្រើន​មិន​បាន​ដឹង​នោះ​គឺ​ថា ​​ធ្វើ​អ្វីៗ​ចម្លែក​ខុស​គេមែន ​តែ​វា​បាន​ធ្វើ​ឱ្យ​យើង​ក្លាយ​ជា​មនុស្ស​សំខាន់​និង​មាន​ក្ដី​សុខ​ពិត​ក្នុង​ជីវិត។ ដូច្នេះ​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​យើង​ ហើយ​កុំបោះបង់​ចោល​ក្តី​សុបិន​ដែល​យើង​ស្រឡាញ់។

តើ​ប្រិយ​មិត្ត​យល់​យ៉ាងណា​ដែរ​ចំពោះ​មេរៀន​ដែល​ខ្សែភាពយន្ត​គំនូរជីវចល​ខ្លី​មួយ​នេះ​បាន​បង្រៀន​យើង? តើ​យើង​យល់ស្រប​ទេ​ថា​ សង្គម​កំពុង​តែ​សម្លាប់​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​យើង​បន្តិច​ម្តងៗ​ ព្រោះ​តែ​យើង​ចូលចិត្ត​ធ្វើ​តាម​គេ​ដែល​មិនមែន​ជា​ខ្លួនឯង?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មេរៀនជីវិតល្អៗពីភាពយន្តភាគ “Crash Landing On You” សម្រាប់យុវវ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៦ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២៣ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២៤ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ២៧ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម