ព័ត៌មានអន្ដរជាតិ
អ៊ុង សានស៊ូជី៖ អត្រាឆ្លងកូវីដ ១៩ នៅភូមា នឹងផ្ទុះខ្លាំងក្នុងរយៈពេល ១-២ សប្តាហ៍ខាងមុខនេះ
ទីប្រឹក្សារដ្ឋាភិបាលមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី នៅដើមសប្តាហ៍នេះ បានថ្លែងជាសាធារណៈទៅកាន់អ្នកគាំទ្របក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NDL របស់លោកស្រី ក្រោយឈ្នះជាថ្មីក្នុងការបោះឆ្នោតសកលដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ៨ វិច្ឆិកាកន្លងទៅ។
ជាមួយនឹងការអបអរជ័យជម្នះ ស្រីមានឥទ្ធិពលបំផុតលើឆាកនយោបាយមីយ៉ាន់ម៉ារូបនេះ ក៏បានព្រមានជាសាធារណៈពីការឆ្លងរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំទូទាំងប្រទេស ដែលអាចនឹងកើតឡើងចាប់ពីសប្តាហ៍ក្រោយទៅ ដោយសារក្រោយពេលបោះឆ្នោត អ្នកគាំទ្រជាច្រើនលាននាក់ បានប្រមូលផ្តុំគ្នាទូទាំងប្រទេស អបអរជ័យជម្នះរបស់បក្ស NDL ជាហេតុនាំឲ្យហានិភ័យឆ្លងរាតត្បាតកាន់តែខ្ពស់ខ្លាំង។
“សម្រាប់ពេលនេះ ពួកយើងត្រូវតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះថាការជួបជុំប្រមូលក្រោយពេលបោះឆ្នោត វាធ្វើឲ្យហានិភ័យឆ្លងកូវីដកាន់តែខ្ពស់ខ្លាំង។ ដូច្នេះពួកយើងត្រូវត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខជាមូយការឆ្លងទ្រង់ទ្រាយធំក្នុងសហគមន៍ដែលនឹងកើតឡើងនាសប្តាហ៍ក្រោយ ឬ ២សប្តាហ៍ទៀត។” នេះជាការលើកឡើងរបស់លោកស្រី ស៊ូជី។
ជាមួយគ្នានេះដែរ ដោយសារមីយ៉ាន់ម៉ា ចាប់ផ្តើមចូលដល់ខែរងា លោកស្រី ស៊ូជី ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នកាន់តែខ្ពស់ ព្រោះកូវីដ ១៩ នឹងកាន់តែមានឥទ្ធិពលឆ្លងរាតត្បាតខ្ពស់ជាងមុនមួយកម្រិតទៀត។
យោងតាមទិន្នន័យពី Worldometers.info គិតត្រឹមថ្ងៃអង្គារ៍នេះ ប្រទេសមីយ៉ាន់ម៉ា បានចុះបញ្ជីអ្នកឆ្លងកូវីដសរុប ៧០ ១៦១នាក់ ក្នុងនោះស្លាប់ ១៥៩៩នាក់ ក្លាយជាប្រទេសទី៣ ក្នុងតំបន់អាស៊ាន មានអ្នកឆ្លងច្រើនបំផុត បន្ទាប់ពីហ្វីលីពីន និងឥណ្ឌូនេស៊ី៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Myanmar Times
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ