ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-02-18-full-O

ស្វែងយល់​ពី​ច្បាប់ ៖ គោលការណ៍​មិន​ប្រតិសកម្ម​

គោលការណ៍​មិន​ប្រតិសកម្ម​នៃ​នីតិ​ព្រហ្មទណ្ឌ មានន័យថា​ច្បាប់ព្រហ្មទណ្ឌ​មិនអាច​មាន​អានុភាព​អនុវត្ត​ថយក្រោយ​ទេ ឫ​មិន​មាន​អានុភាព​អនុវត្ត​ទៅលើ​អំពើ​ដែល​កើតមុន​ច្បាប់​ចូល​ជា​ធរមាន​នោះ​ទេ​។​

ជាគោលការណ៍​ច្បាប់ព្រហ្មទណ្ឌ​មាន​អានុភាព​អនុវត្ត នៅពេល​ពេលវេលា​ដែល​ច្បាប់ បាន​ចូល​ជា​ធរមាន​ទៅខាង​មុខ​រហូត ដែល​មិនអាច​អនុវត្ត​ថយក្រោយ​ក្នុង​កាល​វេលា​ណាមួយ​ទេ​។ ច្បាប់​នេះ​ត្រូវអនុវត្ត​តទៅ​រហូតដល់ ច្បាប់​នេះ​ត្រូវបាន​ចាត់ទុកជា​និរាករណ៍ ដែល​មាន​ច្បាប់​ថ្មី​មក​ជំនួស ឫ វិសោធនកម្ម ឫ លុបចោល​។​

គោលការណ៍​មិន​ប្រតិសកម្ម​នៃ​នីតិ​ព្រហ្មទណ្ឌ​នេះ​ដែរ ត្រូវ​អនុវត្ត ដោយ​យោង​ទៅតាម ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់ ដែល​មានចែង​ក្នុង​មាត្រា​៩៣ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា “​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​រួចហើយ ហើយ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយព្រះហស្ដលេខា​ប្រកាស​ឲ្យ​ប្រើ ត្រូវ​ចូល​ជា​ធរមាន​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​១០​ថ្ងៃ​គត់​ ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឲ្យ​ប្រើ និង​នៅ​ទូទាំង​ប្រទេស​រយៈពេល​២០​ថ្ងៃ​គត់​ក្រោយ​ប្រកាស​ឲ្យ​ប្រើ ។ ប៉ុន្តែ​បើ​ច្បាប់​ចែងថា​ប្រញាប់ ច្បាប់​នេះ​ត្រូវ​ចូល​ជា​ធរមាន​ភ្លាម​នៅ​ទូទាំង​ប្រទេស ក្រោយ​ថ្ងៃ​ប្រកាស​ឲ្យ​ប្រើ​”​។ ទោះបីជា​ច្បាប់​នោះបាន​ប្រកាស​ឲ្យ​ប្រើ​ក៏​ពិតមែន ប៉ុន្តែ​ក៏​នូវ​មាន​រយៈពេល​នៃ​ការ​ចូល​ជា​ធរមាន​ផង​ដែរ ទោះជា​ប្រកាស​ថា​ប្រញាប់​ក៏ ដោយ​ក៏​ត្រូវ​ចូល​ជា​ធរ​មាននៅ​ម៉ោង​០០:០០​ដែរ​។ ដូច្នេះ​ប្រសិនបើ​បុគ្គល​ណា បាន​ប្រព្រឹត្ត​អំពើ​ដែល​ផ្ទុយ​នឹង​ច្បាប់​នោះ​ដែល​មិនទាន់​ចូល​ជា​ធរមាន​គឺ អាច​រួច​ផុតពី​ការទទួលខុសត្រូវ ឫ​ច្បាប់ ថ្មី នោះ​មិនមាន​អានុភាព​អនុវត្ត​ទៅលើ​បុគ្គល​នោះ​ផងដែរ​។​

គោលការណ៍​មិន​ប្រតិសកម្ម​នៃ​ច្បាប់ព្រហ្មទណ្ឌ ក៏​ជា​បច្ច័យ​មួយ​នៃ​គោលការណ៍​នី​ត្យា នុកូល​ភាព​នៃ​បទល្មើស និង​ទោស​នៃ​ច្បាប់ព្រហ្មទណ្ឌ ដែល​អាច​ឲ្យ​ជន​ដែល​បាន​ប្រព្រឹត្ត​មុន​ច្បាប់​ចូល​ជា​ធរមាន ពុំ​ត្រូវ​បានទទួល​ការផ្ដន្ទាទោស​ផងដែរ​។​

គោលការណ៍​នេះ​មាន​គោលដៅ ដើម្បី​ការពារ​សេរីភាព​បុគ្គល និង​ផលប្រយោជន៍​គឺ​មាន​ន័យ​ថា​ នៅ​ពេល​ដែល​ច្បាប់​ពុំ​មាន​ច្បាប់​ហាមឃាត់​ទេ​នោះ បុគ្គល​មាន​សេរីភាព​ធ្វើ​អ្វី​ក៏បាន​។ ប៉ុន្តែ​គេ​សង្កេតឃើញ​មាន​អញ្ញត្រកម្ម​មួយចំនួន​ផង​ដែរ​ចំពោះ​គោលការណ៍​នេះ​។​

ជា​គោលការណ៍​ការ​មិន​ប្រតិសកម្ម​នៃ​ច្បាប់ព្រហ្មទណ្ឌ​គេ​អាច​បែង​ចែក​ជា​៣​គឺ ៖

​-​ច្បាប់​ចាស់​គ្មាន​ចែង ច្បាប់​ថ្មី​មាន​ចែង​

ច្បាប់ព្រហ្មទណ្ឌ​ថ្មី​ដែល​ធ្ងន់​ជាង​

​-ជន​ដែល​បាន​ប្រព្រឹត្ត​បាន​ចេញ​សាលក្រម​ជា​ស្ថាពរ​រួចហើយ​៕​

អង្គ​កុលបុត្រ​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684