Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនប៉ូលិសក្លែងក្លាយ​៤​នាក់ ប្រគល់ជូន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​

បានផុស

នៅ

កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ ​បើក​ការស្រាវជ្រាវ ​និង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ជា​បន្តបន្ទាប់​ ដែលក្លែង​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ​ ជិះ​រថយន្ត​អត់​ស្លាក​លេខ​ដើរ​អុកឡុក​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បានឱ្យដឹងថា កាលពី​យប់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ជិះ​ល្បាត​នៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ហើយ​ឃើ​ញ​ក្រុម​ជនសង្ស័យ​ខាង​លើមាន​សកម្ម​ភាពមិនប្រក្រតី ក៏បាន​ចុះទៅ​ធ្វើការ​សាកសួរ តែ​ខាង​ជនសង្ស័យ​ដែល​គ្រង​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាលជាតិ​ និង​មាន​សញ្ញា​សម្គាល់​របស់​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ​និង​មាន​ពាក់​ឋានន្តរសក្ដិ​សុទ្ធតែ​វរសេនីយ៍ទោ​ និង​វរសេនីយ៍ត្រី បាន​ធ្វើឫកពា​ព្រងើយ​មិន​ញញើត​សមត្ថកិច្ច​មូលដ្ឋាន​នោះឡើយ​ ថែមទាំង​អង្គុយ​ចុច​ទូរស័ព្ទ​ហើយ​ខ្ជិល​និយាយ​ជាមួយ​មន្ត្រី​មូលដ្ឋាន​សូម្បី​តែមួយ​ម៉ាត់​។​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ​ក៏បាន​រាយការណ៍​ជូន​ថ្នាក់លើ​ដើម្បី​សុំ​គោលការណ៍​ដោយសារតែ​ជនសង្ស័យ​ស្លៀកពាក់​ឯក​សណ្ឋាន​ និង​មាន​កាត​សម្គាល់​ខ្លួន​ជាមន្ត្រី​នគរបាលជាតិ ទើប​ធ្វើ​ឲ្យ​កម្លាំង​ជំនាញ​ខណ្ឌដង្កោ​ពិបាក​នឹង​ធ្វើការ។ បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជីតូ អគ្គ​ស្នងការរងនគរបាល​ជាតិ​ ទទួលបន្ទុក​ការងារ​បង្ក្រាប​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ ទើប​កម្លាំង​ជំនាញ​ខណ្ឌដង្កោ​បើក​ការស្រាវជ្រាវ​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​ នៅ​យប់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១​។

លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការស្រាវជ្រាវ​រហូតដល់​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យបានហើយនោះ កម្លាំង​នគរបាល​ខណ្ឌដង្កោ​បានប្រគល់​ជនសង្ស័យ​ទាំង​៤​នាក់​ និង​វត្ថុតាងឲ្យ​ទៅមន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បន្ត​នីតិវិធី ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមច្បាប់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម