ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសជ្រើសរើសក្របខណ្ឌគ្រូបង្រៀន៣៦០០កន្លែង សម្រាប់ឆ្នាំ២០២១
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសជ្រើសរើសក្របខណ្ឌគ្រូបង្រៀនចំនួន៣៦០០កន្លែងសម្រាប់ឆ្នាំ២០២១ដើម្បីបំពេញតម្រូវការនៅតាមអង្គភាពគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រឹះស្ថានអប់រំបច្ចេកទេសនិងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងចុះផ្សាយនៅល្ងាចថ្ងៃទី១៨វិច្ឆិកានេះ លោកបណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាក្នុងចំណោមគ្រូបង្រៀន៣៦០០នាក់នោះ ក្រសួងសម្រេចបែងចែកក្របខណ្ឌដូចខាងក្រោម,១.ក្របខ័ណ្ឌគ្រូបង្រៀនមត្តេយ្យសិក្សាចំនួន២០០កន្លែង,២.ក្របខណ្ឌគ្រូបង្រៀនកម្រិតបឋមសិក្សាចំនួន១៥៥០កន្លែងបណ្ដុះបណ្ដាលតាមរូបមន្ត១២បូក២ចំនួន១២៥០កន្លែងនិងតាមរូបមន្ត ១២បូក៤ចំនួន៣០០កន្លែង។
៣.ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានចំនួន៥០០កន្លែង ក្នុងនោះផ្នែកចំណេះទូទៅបណ្ដុះបណ្ដាតាមរូបមន្ត ១២បូក២ចំនួន២៨០ កន្លែងនិងតាមរូបមន្ត១២បូក៤ចំនួន២០០កន្លែងនិងផ្នែកអប់រំបំនិនជីវិតបណ្ដុះបណ្ដាលតាមរូបមន្ត១២បូក២ចំនួន២០កន្លែង។ ៤. ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានអប់រំកាយនិងកីឡាចំនួន១៥០ កន្លែងដោយការបណ្ដុះបណ្ដាលតាមរូបមន្ត១២បូក២ចំនួន១២៥ កន្លែងនិងតាមរូបមន្ត១២បូក៤ចំនួន២៥ កន្លែង។៥.ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តមដែលបង្រៀននៅវិទ្យាល័យចំនួន១១០០ កន្លែងដោយផ្នែកចំណេះទូទៅបណ្ដុះបណ្ដាលតាមរូបមន្តបរិញ្ញាបត្របូក១ ចំនួន៩៨០កន្លែងនិងតាមរូបមន្តបរិញ្ញាបត្របូក២ចំនួន១០០កន្លែងផ្នែកអប់រំបច្ចេកទេសបណ្តុះបណ្តាលតាមរូបមន្តបរិញ្ញាបត្របូក១ចំនួន២០កន្លែង។៦.ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន៨៥កន្លែងនិង៧.វិទ្យាស្ថានអប់រំពិសេសចំនួន១៥កន្លែងក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលមន្ត្រីក្រមការនិងមន្ត្រីលេខាធិការ។
គួរបញ្ជាក់ថា ឆ្នាំ២០២១ខាងមុខនេះរដ្ឋាភិបាលបានជ្រើសរើសមន្ត្រីក្របខណ្ឌបម្រើការងារនៅតាមក្រសួងស្ថាប័ននានាចំនួន៦១០៦នាក់ ក្នុងនោះក្រសួងចំនួនពីរត្រូវការច្រើនជាងគេរួមមានក្រសួងសុខាភិបាលត្រូវ១៣០០នាក់និងក្រសួងអប់រំយុវជននិងកីឡាត្រូវការ៣៦០០នាក់៕
ដោយ ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ