ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះតាមចាប់ និងបញ្ជូនឃាតក៣នាក់ដែលកាប់សម្លាប់បុរសម្នាក់ទៅសាលាដំបូង
ខេត្តតាកែវ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនខ្លួនឃាតក៣នាក់ដែលប្រើកាំបិតផ្គាក់កាប់សម្លាប់បុរសម្នាក់ ទៅសាលាដំបូងខេត្តតាកែវ ដេីម្បីចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យទាំង៣នាក់មាន ទី១ឈ្មោះ ម៉ម សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ទី២ឈ្មោះ ម៉ម សីហា ភេទប្រុស អាយុ១៩ឆ្នំា មានទីលំនៅភូមិឃុំជាមួយគ្នា និងទី៣ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។
គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២២ និង១០នាទី មានករណីមនុស្សឃាតគិតទុកជាមុនមួយកើតឡើង នៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ ដូចមានឈ្មោះខាងលើ បានធ្វើសកម្មភាពប្រដាប់ដោយកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខេមរៈ ភេទប្រុស អាយុ២៧ឆ្នាំ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកជនសង្ស័យទាំង៣ បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។
ក្រោយទទួលបានព័ត៌មាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសដោយប្រើប្រាស់គ្រប់វិធានការជំនាញ រហូតឈានដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ទើបបង្ក្រាបជនសង្ស័យទាំង០៣នាក់ខាងលើបាន។
សូមបញ្ជាក់ថា ក្រោយកើតហេតុ ជនសង្ស័យទាំង០៣នាក់ខាងលើបានជិះម៉ូតូរត់គេចទៅផ្ទះបងប្អូននៅម្តុំអូរត្រែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លុះព្រឹកឡើងបានជិះរត់រថយន្តឈ្នូលទៅខេត្តបាត់ដំបង ខណៈពេលកម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវតាមដានរហូតដល់ស្រុករុក្ខគិរី ខេត្តបាត់ដំបង តែក្រុមជនសង្ស័យបានមិនបានស្នាក់នៅទេ គឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ពួកគេបានត្រលប់មករាជធានីភ្នំពេញវិញ។ បន្ទាប់ពីធ្វើការស្រាវជ្រាវតាមដានយ៉ាងហ្មត់ចត់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០១នាក់មានឈ្មោះ ឌឹម ប្រុស នៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី និងបន្តស្រាវជ្រាវរហូតដល់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង២០នាទី ទើបកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០២នាក់បន្ថែមទៀតមានឈ្មោះ ម៉ម សម្បត្តិ និងឈ្មោះ ម៉ម សីហា នៅចំណុចភូមិភ្នំតូច ឃុំកុមារាជា ស្រុកបាទី ព្រមទាំងដកហូតបានកាំបិតផ្គាក់ដងវែង០១ដើម អាវុធកាប់ទៅលើជនរងគ្រោះ និងបន្តនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកបាទីធ្វើការសាកសួរបន្ត។
ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពួកគេទាំង០៣ពិតជាបានកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ពិតប្រាកដមែន ដោយសារជម្លោះពេលលេងបាល់ទះ៕
អត្ថបទ៖ ឃិត សុខា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ