ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដផលិតនៅវៀតណាមត្រៀមធ្វើតេស្តលើមនុស្សវ័យចំណាស់
មនុស្សចាស់ត្រូវបានគេចាត់ទុកថាជាមុខសញ្ញាគោលដៅនៃការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដទាំងអស់ចាំបាច់ត្រូវបង្ហាញពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួនដោយប្រើការចាក់តេស្តនៅក្នុងក្រុមនេះ។
យោងតាមលោក Do Tuan Dat ប្រធានក្រុមហ៊ុនថ្នាំបង្ការនិងផលិតផលជីវសាស្រ្តលេខ១របស់វៀតណាម VABIOTECH បានឲ្យដឹងថា នាពេលខាងមុខនេះ វ៉ាក់សាំងកូវីដមួយចំនួនរបស់វៀតណាមនឹងធ្វើការសាកល្បង។ មនុស្សដែលនឹងត្រូវធ្វើតេស្តរួមទាំងមនុស្សចាស់អាយុ៦០ឆ្នាំឬលើសនេះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវនឹងធ្វើតេស្តលើក្រុមមនុស្សដែលមានហានិភ័យទាប (អាយុ១៨ដល់៥៩ឆ្នាំ) មុន។ លោក Dat វិភាគថា តាមពិតវ៉ាក់សាំងត្រូវតែធានាឲ្យបាននូវសុវត្ថិភាពដូច្នេះអ្នកស្រាវជ្រាវនឹងត្រូវជ្រើសរើសក្រុមមនុស្សដែលមិនសូវមានហានិភ័យក្នុងការធ្វើតេស្តមុនគេ។ ប្រសិនបើក្រុមនេះត្រូវបានធានាថាមានសុវត្ថិភាពនោះ អ្នកស្រាវជ្រាវនឹងពង្រីកការចាក់វ៉ាក់សាំងលើក្រុមផ្សេងទៀតរួមទាំងក្រុមមនុស្សចាស់ផងដែរ។
លោក Do Tuan Dat ក៏បានសង្កត់ធ្ងន់ផងដែរថា “ប្រសិនបើវ៉ាក់សាំងកូវីដបរាជ័យក្នុងការការពារក្រុមមនុស្សចាស់នោះ វាមិនមែនជាវ៉ាក់សាំងទូលំទូលាយដែលត្រូវបំពេញប្រសិទ្ធភាពនៃការការពារសម្រាប់មនុស្សប្រឆាំងនឹងជំងឺរាតត្បាតទេ”។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដមួយចំនួននៅជុំវិញពិភពលោកក៏បានធ្វើការចាក់សាកល្បងលើមនុស្សវ័យចំណាស់ផងដែរ។ លទ្ធផលបានបង្ហាញថា សុវត្ថិភាពគឺដូចទៅនឹងលទ្ធផលនៅពេលធ្វើតេស្តក្នុងក្រុមដែលមានហានិភ័យទាប៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Vietnam Net
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២៤ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore