ព័ត៌មានជាតិ
រួមភេទជាមួយអនីតិជនដប់ប្រាំថ្ងៃក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
យុវជនម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ ឃាត់ខ្លួនតាមពាក្យបណ្ដឹងពីអាណាព្យាបាលក្មេងស្រី ករណីរួមភេទជាមួយអនីតិជន អាយុ១៤ឆ្នាំ ។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា កាលពីម៉ោង១៦ និង០០នាទី ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជន សង្ស័យ ០១នាក់ ករណីរួមភេទជាមួយអនីតិជនអាយុ១៤ឆ្នាំ នៅចំណុចក្នុងផ្ទះសំណាក់ បឹងឈូក បន្ទប់លេខ២០៦ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ រុំ ចាន់សារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
សមត្ថកិច្ចប្រាប់ថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង២១ និង០០នាទី ជនសង្ស័យ ឈ្មោះ រុំ ចាន់សារ៉ា បានជិះម៉ូតូដឹកជនរងគ្រោះចូលផ្ទះសំណាក់បឹងឈូក លួងលោមរួមភេទ បានសម្រេចជាមួយ កុមារីឈ្មោះ ឡ ស ឡ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ការឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយយោងតាមបណ្តឹងរបស់ក្រុមគ្រួសាររបស់ជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


