សុខភាព
រោគសញ្ញាទាំង៤ បញ្ជាក់ថាកំពុងស្ទះសរសៃឈាម
ជំងឺបេះដូង ជាជំងឺដ៏កាចសាហាវមួយ និងបានសម្លាប់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែការផ្លាស់ប្ដូរបែបបទរស់នៅ និងរបបអាហារ ពិតជាអាចការពារខ្លួនយើងពីជំងឺនេះបានយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ ការស្វែងយល់ពីសញ្ញាមួយចំនួន ដែលបង្ហាញពីការស្ទះសរសៃឈាម អាចឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ និងដោះស្រាយបញ្ហានេះបានទាន់ពេលវេលា។

១. លិង្គមិនឡើងរឹង
ចំពោះបុរស បញ្ហាលិង្គមិនឡើងរឹងអាចជាសញ្ញានៃការស្ទះសរសៃឈាមនៅក្នុងឆ្អឹងអាងត្រគាក ដែលកើតឡើងមុនពេលឈានដល់អាការៈគាំងបេះដូង។ ជាមធ្យម វាមានរយៈពេលពី៣ទៅ៥ឆ្នាំនៅពេលចាប់ផ្ដើមជួបប្រទះបញ្ហាលិង្គមិនឡើងរឹង មុនពេលកើតមានជំងឺសរសៃឈាមបេះដូង។ ដូចនេះ យើងមានពេលវេលាគ្រប់គ្រាន់ក្នុងការកំណត់ពីស្ថានភាពជំងឺ និងស្វែងរកការព្យាបាលដ៏សមស្រប។
២. ទំពែក
ការសិក្សាមួយបានបង្ហាញថា បញ្ហាក្បាលទំពែកអាចសន្មតពីវត្តមានរបស់ជំងឺសរសៃឈាមបេះដូង នៅគ្រប់វ័យទាំងអស់។ បន្ថែមពីនេះ អ្នកដែលមានក្បាលទំពែកកម្រិតមធ្យមដល់ធ្ងន់ធ្ងរ មានហានិភ័យកាន់តែខ្ពស់នៃការស្លាប់ពីជំងឺបេះដូង។
៣. ឈឺកំភួនជើងពេលដើរ
ជំងឺក្រិនសរសៃឈាមបេះដូង អាចបង្កជាការរាំងស្ទះដល់សរសៃឈាមជើង ជាហេតុធ្វើឲ្យយើងមានការឈឺចាប់នៅត្រង់កំភួនជើងនៅពេលដើរ។ អាការៈនេះកើតឡើងជាពិសេស ចំពោះអ្នកជក់បារី។ ប្រសិនបើយើងគ្នាយើងមានរោគសញ្ញានេះ គប្បីធ្វើរោគវិនិច្ឆ័យភ្លាមៗ ដើម្បីបញ្ចៀសហានិភ័យធ្ងន់ធ្ងរ។

៤. រឹងថ្គាម
ជាមួយគ្នានេះដែរ រឹងថ្គាមអាចជារោគសញ្ញាមួយនៃការស្ទះសរសៃឈាម ដែលកើតឡើងជាញឹកញាប់ចំពោះស្ត្រី។ ជាក់ស្ដែង ការឈឺចាប់នៅត្រង់ថ្គាម និងក គឺជារោគសញ្ញាទូទៅនៃជំងឺខ្វះឈាមទៅចិញ្ចឹមបេះដូង។ វាកើតឡើងដោយសារតែសរសៃប្រសាទ vagus (ជាសរសៃប្រសាទសំខាន់ដែលបញ្ជូនសញ្ញាឈឺចាប់ពីបេះដូង) មានទំនាក់ទំនងជាប់លាប់ជាមួយនឹងក ថ្គាម ក្បាល និងដៃឆ្វេង។
ក្នុងករណីនេះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីកំណត់ពីមូលហេតុច្បាស់លាស់នៃអាការៈរឹងថ្គាមនេះ ថាតើវាគ្រាន់តែជាបញ្ហាតូចតាច ដូចជាការសង្កៀតធ្មេញ ឬក៏ជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ៕
ចុចអាន៖ស្វែងយល់ពីសារប្រយោជន៍នៃឧបករណ៍វាស់សំពាធឈាម អាចមើលដឹងពីកម្រិត អុកស៊ីសែនចុះទាបក្នុងរាងកាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


