Connect with us

កីឡា

វៀតណាម​បានផ្តល់​សិទ្ធិ​ដល់​កម្ពុជា​ដឹកនាំ​ការប្រកួត​កីឡា​គុន​ខ្មែរ ក្នុង​ស៊ី​ហ្គេម​ឆ្នាំ ២០២១

បានផុស

នៅ

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​បង្ហើប​ឲ្យ​ដឹង​ថា កម្ពុជា​ពិតជា​មាន​មោទនភាព ដែល​ម្ចាស់ផ្ទះ​វៀតណាម​បាន​ទទួល​ស្គាល់ និង​ឯកភាព​ឲ្យ​រៀបចំ​ការប្រកួត​«​មួយ​»​ឬ «​គុន​ខ្មែរ​»​នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ ដោយ​ម្ចាស់ផ្ទះ​វៀតណាម​បា ន​ផ្តល់​សិទ្ធិ​ដល់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អាស៊ី​រួម​ដៃ គ្នា​ក្នុង​ការរៀបចំ​ការប្រកួត​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វ៉ា​ត់ ចំរើន បានលើកឡើង​បែបនេះ បន្ទាប់ពី​បញ្ចប់​ការចូលរួម​កិច្ចប្រជុំ​អន​ឡាញ​ជាមួយ​ក្រុមប្រឹក្សា​កីឡា​ស៊ី​ហ្គេម​ឬ ហៅ ថា សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ រយៈពេល​ពីរ​ថ្ងៃ​(១៩-២០​វិច្ឆិកា​) ដែលមាន​តំ​ណាង​នៃ​បណ្តា​ប្រទេស​សរុប​ទាំង​១១​នៃ​សមា ជិ​ក​ស៊ី​ហ្គេម ស្តីពី​ការត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​២១​ខែ វិច្ឆិកា ឆ្នាំ ២០២១ ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ២០២១។

អគ្គលេខាធិការ​NOCC​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា កីឡា​គុន​ខ្មែរ គឺជា​ប្រភេទ​កីឡា​សក្ដានុពល​មួយ ក្នុងចំណោម​ប្រ​ភេទ​កីឡា​សក្ដានុពល​ជាច្រើន​របស់​កម្ពុជា ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២១ នៅ​វៀតណាម​។ តែ​អ្វីដែល​គួរ​ឲ្យ​មាន​មោទនភាព​នោះ គឺ​វៀតណា​ម​បានទទួល​ស្គាល់ និង​ឯកភាព​ឲ្យ​កម្ពុជា​រៀបចំ​ការប្រកួត​លើ​ប្រភេទ​កីឡា​គុន​ខ្មែរ ដែលជា​សញ្ញាណ​ដ៏​ល្អ សម្រាប់​កម្ពុជា​ក្នុងការ​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​បុរាណ​ខ្មែរ​នេះ​។

លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ការធ្វើ​ស៊ី​ហ្គេម​មុនៗ ប្រភេទ​កីឡា​មួយ​ហ្នឹង គឺ​គេ​ឱ្យទៅ​មួយ​ថៃ ជា​អ្នកគ្រប់គ្រង​រៀបចំ​ការ ប្រកួត តែ​ឥឡូវនេះ​យើង​បាន​តវ៉ា​ឈ្នះ នៅលើ​ការងារ​នេះ​ថា គុន​ខ្មែរ​យើង​ត្រូវតែ​ជា​អ្នកដឹកនាំ​ការប្រកួត​នេះ ទើប​ស្រប​ទៅ​នឹង​ធម្មនុញ្ញ​ស៊ី​ហ្គេម​។ ដូច្នេះហើយ​ម្ចាស់ផ្ទះ​វៀតណាម ក្នុងនាម​ជា​ប្រធាន​ស៊ី​ហ្គេម បានសម្រេច​ឲ្យ​យើង​ធ្វើការ​ដឹកនាំ​ការ​ប្រកួត​។ នេះ​គឺជា​ផ្លូវ​មួយ ដែលនាំឱ្យ​យើង​ងាយស្រួល​ក្នុងការ​ជំរុញ​កីឡា​គុន​ខ្មែរ​របស់​យើង​ឱ្យ​ឈានទៅរក​ឧត្តមភាព​ខ្លាំង ក្លា​ក្នុងពេល​ប្រកួត​។

លោក​បាន​មានប្រសាសន៍ថា “​ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​កីឡា​គុន​ខ្មែរ​អាស៊ី គឺជា​អ្នក​ទ ទួល​ខុសត្រូវ​ក្នុង​ការរៀបចំ​ការប្រកួត​នេះ ដែលជា​សញ្ញាណ​ល្អ សម្រាប់​កម្ពុជា​យើង​ក្នុង​ការចួលរួម​ប្រកួតប្រជែង​មេដាយ​លើ​ប្រភេទ​កីឡា​”​គុន​ខ្មែរ​” ឬ “​គុន​មួយ​” នេះ ហើយ​ខ្ញុំ​គឺជា​ប្រធាន​រៀបចំ​ដឹកនាំ​លើ​ប្រភេទ​កីឡា​មួយ​នេះ ក្នុង​ស៊ី​ហ្គេម​ឆ្នាំ ២០ ២១ នៅ​ប្រទេស​វៀតណាម​នោះ​”៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម