Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​កាប់​គេ​២​ពូថៅ​ស្លាប់ រួច​ទៅ​ចង.កសម្លាប់ខ្លួន ​តាម​ក្រោយ ​

បានផុស

នៅ

ជន​សង្ស័យ​ម្នាក់ (​ស្លាប់) បាន​យក​ពូថៅ​ទៅ​កាប់​ជនរង​គ្រោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម រួច​ខ្លួន​ក៏​បាន​មក​ចង.ក សម្លាប់​ខ្លួន​តាម​ក្រោយ។ ករណី​ឃាតកម្មនេះ បាន​កើត​នៅ​ភូមិ​គំរូ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក គង់ អឿន អធិការ​រង​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា កាលពី វេលា​ម៉ោង ០១និង​២០​នាទី ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ មាន​ករណី​ឃាតកម្ម​មួយ​ករណី នៅ​ភូមិ​គំរូ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​។ ជនរងគ្រោះ ឈ្មោះ ឃុន រុន ភេទ​ប្រុស ​អាយុ៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ កើ​ត​ហេតុ​ខាង​លើ រីឯ​ជ​ជនសង្ស័យ​មា​ន​ឈ្មោះ ជី គា ភេទ​ប្រុស ​អាយុ៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ខាងលើ​ លោក​អធិការ​រង បាន​បញ្ជាក់​ទៀត​ថា​( ជនល្មើស បាន​យក​ពូថៅ​កាប់​ទៅ​លើ​ជនរងគ្រោះ ​កំពុង​ដេកលក់​ចំនួន​២​ពូថៅ ​ចំ​គល់​ថ្គាម​ខាងឆ្វេង១​ពូថៅ ​កញ្ចឹងក ផ្នែក​ខាងក្រោយ​១ពូថៅ ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​។

ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនល្មើស​ បានរ​ត់​ទៅ​ធ្វើ​អត្តឃាត ( ចង.ក ) សម្លាប់​ខ្លួន​ក្នុង​បន្ទប់ទឹក ​វត្ត ក្បាលដំរី ភូមិ​ក្បាលដំរី ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង បណ្តាល​ឲ្យ​ស្លាប់ ​តាម​ការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​« ជនល្មើស​ខាងលើ​ជា​មនុស្ស​វិកលចរិត សតិ​មិន​គ្រប់គ្រាន់​។ បច្ចុប្បន្ន​សព ទាំងពីរ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​ទាំងសងខាង​. រីឯ​រឿងរ៉ាវ​យ៉ាងណា​នោះ​សមត្ថ​​កិច្ច​ព្រហ្មទណ្ឌ កំពុង​ត្រួត​ពិនិត្យ​បន្ត​ទៀត៕

អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​រថយន្ត​សណ្តោង បុក​រថយន្ត​សាំ​យ៉ុង រងរបួស​ធ្ងន់ ស្រាល​ពីរ​នាក់​នៅ​ស្រុក​កោះកុង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៤៨ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម