ព័ត៍មានទាន់​ហេតុការណ៏
Search
U-04-20-15-d-full

រដ្ឋាភិបាល​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​បណ្ដុះបណ្ដាល​អ្នកជំនាញ​កម្រិត​បឋម​ដល់​ឧត្ដម​

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​ដើម្បី​ធ្វើការ​បណ្ដុះបណ្ដាល​អ្នកជំនាញ​បច្ចេកទេស​ថ្នាក់​បឋម​រហូតដល់​ថ្នាក់​ឧ​ត្ត​ម​។​

​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា​ទើប​ចេញផ្សាយ​នៅក្នុង​គេហទំព័រ​របស់ខ្លួន​នៅ​ថ្ងៃទី​២០ ខែមេសា​បាន​ឲ្យ​ដឹងថា វិទ្យាស្ថាន​នេះ​បង្កើតឡើង​ស្ថិតក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​មាន​ភារកិច្ច​បណ្ដុះបណ្ដាល​អ្នកជំនាញ​បច្ចេកទេស​កម្រិត​បឋម អ្នកជំនាញ​បច្ចេកទេស​កម្រិត​មធ្យម និង​អ្នកជំនាញ​បច្ចេកទេស​កម្រិត​ឧត្ដម​។ ស្រាវជ្រាវ​និង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​ជាតិ​និង​អន្តរជាតិ​អង្គការ​អន្តរជាតិ​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​ស្ថាប័ន​នានា​។ លើកកម្ពស់​សមត្ថភាព​ជំនាញ​បច្ចេកទេស​ដល់​គ្រូបង្រៀន​និង​គ្រូ​បច្ចេកទេស​។ អភិវឌ្ឍន៍​កម្មវិធីសិក្សា​ឲ្យ​សមស្រប​តាម​ទីផ្សារការងារ​ស្តង់ដារ​សមត្ថភាព និង​កម្រិត​គុណវុឌ្ឍិ​ជាតិ​ជ្រើសរើស​និស្សិត​សិស្ស​ឲ្យ​ចូលរួម​តាម​គោលការណ៍​កំណត់​។ កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​ខ្លី​មធ្យម និង​វែង និង​គ្រប់គ្រង​មន្ត្រីរាជការ​គ្រូបង្រៀន​កម្មករ​បុគ្គលិក​និស្សិត និង​ទ្រព្យសម្បត្តិ​។​

​តាម​អនុក្រឹត្យ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​មាន​៧​ដេ​ប៉ា​តឺ​ម៉​ង​គឺ​ដេ​ប៉ា​តឺ​ម៉​ង់​អគ្គិសនី ,​អេឡិចត្រូនិក ,​វិទ្យាសាស្ត្រ​កុំព្យូទ័រ​,​ប​សុ​វប្បកម្ម​,​ក្សេត្រសាស្ត្រ​,​ទេសចរណ៍​និង​សណ្ឋាគារ និង​ដេ​ប៉ា​តឺ​ម៉​ង់​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ផ្នែក​បំ​ណិ​ន​ជីវិត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684