ព័ត៍មានទាន់​ហេតុការណ៏
Search
5260

ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ឆ្នុកទ្រូ ត្រូវ​រថយន្ត​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់ពេលវេលា​

​កំពង់ឆ្នាំង ៖ ភ្លើង​ឆេះ​ព្រៃ​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៥ នៅក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​ធ្វើ​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ខេត្ត​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​ជាច្រើន​គ្រឿង តែ​ទោះយ៉ាងណា​ការបាញ់​ពន្លត់​គឺ​គ្រាន់តែ បាន​បន្ថយឥទ្ធិពល​ភ្លើង​បាន​មួយចំណែក​ប៉ុណ្ណោះ ព្រោះ​ទំហំ​ដី​ដែល​ត្រូវ​អគ្គីភ័យ​នោះ​មាន​ធំធេង​។​

​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ស្រុក​បរិបូណ៌​បាន​និយាយ​ឲ្យ​ដឹងថា តាមពិត​អគ្គីភ័យ​នេះ​វា​បាន​​ឆេះ​តាំងពី​ថ្ងៃទី​១៦​ខែមេសា ឆ្នាំ​២០១៥ មកម្ល៉េះ ប៉ុន្តែ​ការឆេះ​នោះ​មិន​ធំដុំ​ដូច​ថ្ងៃទី​១៩ ខែមេសា​នេះ​ទេ​ព្រោះ​រាលដាល​តួច​តួច​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះបាន​នាំគ្នា​ចាក់ទឹក​ពន្លត់ ។​

​នៅ​ថ្ងៃទី​១៩​ខែមេសា​នេះ ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​យ៉ាង​ធំ​បាន​ឆេះ​នៅ​ចំណុច ជុំវិញ​ទួល​បុរាណ​វត្ត​កំពង់ព្រះ​គគីរ​ឆេះ​ក្រោយ​សាលា​បុណ្យ​ឃុំ​ឆ្នុកទ្រូ ឆេះ​ក្រោយ​មណ្ឌល​សុខភាព​ឃុំ​ឆ្នុកទ្រូ និង​ឆេះ​តំបន់​វាលទំនាប​ក្នុង​ឃុំ​ឆ្នុកទ្រូ​តែម្តង​។​

​ចំពោះ​មូលហេតុ​នេះ​អគ្គីភ័យ​ឆេះ​ព្រៃ នៅ​តំបន់​ទាំងនោះ ត្រូវ​បា​គេ​សង្ស័យថា ទី​១ បណ្តាលមកពី​មនុស្ស នាំគ្នា​កាប់​រាន​និង​ដុត​ព្រៃ​យក​ដី​ធ្វើ ស្រែ ទី​២, គេ​សង្ស័យថា បណ្តាលមកពី​អ្នកដើរ​យក​ឃ្មុំ​ទុក​គុប​ដែលមាន​ភ្លើង​ឆេះ​ចោល​ក្នុងព្រៃ និង​ទី​៣ សង្ស័យ​មាន​មនុស្ស​ដុត​ព្រៃ​ដើម្បី​រក​សត្វ ព្រោះ​ពេល​ភ្លើង​ឆេះ​ព្រៃ​អស់គេ​ឃើញ​មាន​អ្នក​ដើររក​សត្វ​បាន​ដើរ​រើសយក​សត្វ​ពស់ សត្វ​អណ្តើក និង​សត្វព្រៃ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ភ្លើង​ឆេះ​ងាប់​ក្នុងព្រៃ​ត្រូវ​ភ្លើង​ឆេះ​នោះ​។ ករណីនេះ រថយន្ត ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​ទៅ​បាញ់​ទឹក​ពន្លត់​តើ​នោះ គែ​គ្រាន់តែ​បាន​ថមថយ តែប៉ុណ្ណោះ​ហើយ​រថយន្ត​នោះ​មិនបាន​ដក​មក​ខេត្ត​វិញ​ទេ គឺ​ទុក​ប្រចាំការ​សិន​បើ​មាន​កន្លែង​ឆេះ​ខ្លាំង ទៀត​និង​អន្តរា​គម​ន៏​ទាន់ពេល​ភ្លាមៗ​។​

​ភ្លើង​ឆេះ​ព្រៃ​នោះ​មិនមាន​អ្នកណាម្នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​នោះទេ ប៉ុន្តែ​គ្រាន់តែ​ភ័យ ខ្លាច តែប៉ុណ្ណោះ​ព្រោះ​ភ្លើង​ឆេះ​ព្រៃ​បាន​ឆេះ​រាល​មក​ជិត​វត្ត ជិត​មណ្ឌល​សុខភាព និង​ជិត​សាលាឃុំ​ឆ្នុកទ្រូ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684