ព័ត៍មានទាន់​ហេតុការណ៏
Search
sp កីឡាករ​Gareth Bale

កីឡាករ​Gareth Bale ​បង្ហាញ​ជំនាញ​លេង​បាល់បោះ​ដ៏​អស្ចារ្យ​របស់​គាត់

 

ជោគ​វាសនា​របស់​កីឡាករ Gareth Bale នៅក្នុង​ក្លិប Real Madrid​នៅ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ បន្ទាប់ពី​មានការ​វាយប្រហារ​ទាំង​ពាក្យ​សម្តី និង​កាយវិការ​មក​លើ​រូប​គាត់ ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​នោះ ប៉ុន្តែ​ពេលនេះ កីឡាករ​សញ្ជាតិ​វែ​លស៍​ម្នាក់នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្រៅពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក គាត់​ក៏​​មាន​ជំនាញ​បច្ចេកទេស​លេង​បាល់បោះ​យ៉ាង​ស្ទាត់ជំនាញ​ផងដែរ។

កីឡាករ​វ័យ​២៥​ឆ្នាំ​ម្នាក់នេះ ដែល​ចូលចិត្ត​បាល់បោះ​ដែរនោះ បានបង្ហាញ​បច្ចេកទេស​លេង​បាល់បោះ នៅ​ការប្រកួត NBA Gareth Bale ធ្វើបាន​ល្អ​ជាង​កីឡាករ​បាល់ទាត់​ផ្សេងទៀត​ក្នុង​ការ​បោះ​បាល់​ចូល​កន្ត្រក​ពី ពាក់កណ្តាល​ទី ដូចជា​កីឡាករ Demba Ba​និង​អ្នកចាំទី Petr Cech របស់​ក្លិប Chelsea​ដែល​ស៊ុត​ចូល​បាន​តែមួយ​គ្រាប់​ក្នុងចំណោម ​ប្រាំ​លើក។

ក្នុង​ឯកសណ្ឋាន​ក្រុម Miami Heat កីឡាករ Gareth Bale និយាយ​ថា អ្នក​ដែល​គាត់​ចង់​ប្រជែង​ជាមួយ​គេ​បន្ទាប់​គួរ​តែ​ដល់​វេន​របស់​មិត្ត​រួម​ក្រុម Real Madrid គឺ​កីឡាករ​ក្រូអាត Luka Modric និ ជើងឯក Formula One ពិភពលោក គឺ​លោក Lewis Hamilton

សូម​បញ្ជា​ក់ថា អតីត​កីឡាករ​របស់​ក្លិប​មាន់​ខ្នាយ​មាស Spurs បានបង្ហាញ​ពី​ជំនាញ​លេង​បាល់បោះ​ដ៏​ស្ទាត់ជំនាញ​របស់គាត់ អំឡុងពេល​វិស្សមកាល​នៅ​ទីក្រុង​ម៉ៃ​អា​មី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684