Connect with us

ព័ត៌មានជាតិ

ពលករខ្មែរនៅថៃកុំធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅចៀសវាងការប្រឈម នឹងវិធានការច្បាប់​

បានផុស

នៅ

​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់​ សូមកុំ​ធ្វើដំណើរឬ​ចល័ត​ចេញពី​កន្លែង​ស្នាក់នៅ​បច្ចុប្បន្ន​របស់ខ្លួន​ឱ្យសោះ ដើម្បី​ចៀសវាង​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់​នានា និង​ចៀសវាង​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដល់​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី​៣០​ ខែកក្កដា​នេះ​បានឱ្យដឹងថា ​យោង​វិធាន​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​បណ្តា​ខេត្ត​មួយចំនួន ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា(Delta) និង​ការ​រឹតបន្តឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សំដៅ​ការពារ​សុខភាព និង​អាយុជីវិត​របស់​ប្រជាជនក៏ដូចជា​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​បើក​ដំណើរការ​ប្រទេសជាតិ​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​នៅ​កម្ពុជា ក៏ដូចជា​យោង​លើ​វិធាន​ការបិទ​ខ្ទប់​ការធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​

ដែល​កំពុង​ស្ថិតនៅ​ជាធរ​មាននៅ​ក្នុងប្រទេស​ថៃ នោះ​ក្រសួង​ការងារសូម​ណែនាំ​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ដូចខាងក្រោម​៖

១-​កុំ​ចល័ត​ចេញពី​កន្លែង​ស្នាក់នៅ​បច្ចុប្បន្ន​របស់ខ្លួន ឆ្ពោះ​មក​ព្រំដែន​កម្ពុជា​-​ថៃ ចំនួន១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ ខែកក្កដា នេះ រហូតដល់​ថ្ងៃទី​១២ ខែសីហាឆ្នាំ​២០២១​។ ប្រសិនបើ​មានធុរៈ​ចាំបាច់ឬ​ចប់​ការងារ​ត្រូវ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញសូម​បងប្អូន​មេត្តា​រង់ចាំ​រហូតដល់​ក្រោយ​ថ្ងៃទី​១២ ខែសីហា​។​

២-​ប្រសិនជា​បងប្អូន​ធ្វើដំណើរ​មក​ព្រំដែន​កម្ពុជា​-​ថៃ តាម​មធ្យោបាយ​ណាមួយ​ក៏ដោយ គឺ​បងប្អូន​នឹង​ត្រូវគេ​តម្រូវឱ្យ​ធ្វើដំណើរ​វិលត្រឡប់​ទៅ​កន្លែង​ដើម​វិញ​។ ម្ចាស់​រថយន្តឬ​មេខ្យល់ ដែល​បំផុស ឬ​ដឹកជញ្ជូន​បងប្អូន​ពលក​រ​គឺ​ល្មើ​សនឹង​បម្រាម​របស់​អាជ្ញាធរ​ថៃហើយ​ត្រូវ​ប្រឈម​នឹង​ការចាត់វិធានការ​តាមច្បាប់​ផងដែរ​។​

៣-​ក្នុង​រយៈពេល​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រសិនជា​បងប្អូន​ពល​ករ​មាន​បញ្ហា​នៅ​កន្លែងធ្វើការ ឬ​មាន​បញ្ហា​ជីវភាព​លំបាក​ខ្លាំង គឺអាច​ទំនាក់ទំនង​ទៅ​ស្ថាន​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃនៅ​រៀងរាល់​ម៉ោង​ធ្វើការ (​តាមរយៈ​ទូរស័ព្ទ​លេខ 092 8050 561 ឬ 094 0925

905 ឬ 062 1413 009 ឬ 086 7999 957)ឬ​បងប្អូន​អាច​ទំនាក់ទំនង​ទៅ​ក្រុមការងារ​ស្ម័គ្រចិត្ត​នៃ“​ក្រុមការ​ងារ​ទឹកចិត្ត​ពលករ​នៅ​ថៃ​” (​តាមរយៈ​ក្រុម​តេ​ឡេ​ក្រាម​ឈ្មោះ “​ជំនួយ​កូ​វីដ​-១៩ នៅ​ថៃ​”https://t.me/helpkhmerinthailand) ដើម្បី​ស្ថានទូតក៏ដូចជា​ក្រុមការងារ​ស្ម័គ្រចិត្ត​ពិនិត្យ និង​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ជូន​បងប្អូន​។​ បងប្អូន​ពលករគួរ​ខិតខំ​ព្យាយាម​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ថៃដូច​មាន​ក្នុង​ឧបសម្ព័ន្ធ​១ នៃ​សេចក្តីជូនដំណឹង​នេះ​ផងដែរ​។​

៤-​ចំពោះ​បងប្អូន​ពលករ​ដែល​ស​ង្ស័​យ​ថា​ខ្លួន​មាន​វិជ្ជមាន​កូ​វីដ​-១៩ ឬ​មាន​វិជ្ជមាន​កូ​វីដ​-១៩ កម្រិត​ស្រាល ហើយ​មិនទាន់​ដឹងថា​ ត្រូវ​ទំនាក់ទំនង​ទៅ​ផ្នែក​ណា គឺ​បងប្អូន​អាច​ទទួល​ការពិគ្រោះ​យោបល់​អំពីការព្យា​បាល​ជំងឺ​កូ​វីដ​-១៩ តាមរយៈក្រុម​តេ​ឡេ​ក្រាម​ឈ្មោះ “​ពិគ្រោះ​កូ​វីដ​-១៩ នៅ​ថៃ​”https://t.me/consultcovidinthailand”ដែលមាន​ក្រុមគ្រូពេទ្យ​សម្រាប់​ផ្តល់​ប្រឹក្សា​យោបល់​បឋម និង​មាន​ក្រុម​ស្ម័គ្រចិត្តដើម្បី​ផ្តល់​កញ្ចប់​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​ជូន​បងប្អូន​ក្នុងករណី​ចាំបាច់​។​

ក្រសួង​បាន​បន្តថា​បងប្អូន​ពល​ករគួរ​ខិតខំ​ព្យាយាម​ទំនាក់ទំនង​ទៅ​លេខ​ទូរស័ព្ទ​របស់​មន្ទីរពេទ្យ ឬ​អាជ្ញាធរ​ថៃដែលមាន​សមត្ថកិច្ច​ក្នុង​ការយក​សំណាក និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដូច​មាននៅ​ក្នុង​ឧបសម្ព័ន្ធ​២ នៃ​សេចក្តីជូនដំណឹង​នេះ​។​

ជា​ចុងក្រោយ​ក្រសួង​សូម​បងប្អូន​ពលករ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន និង​សូមកុំ​ធ្វើដំណើរ ឬ​ចល័ត​ចេញពី​កន្លែង​ស្នាក់នៅ​បច្ចុប្បន្ន​របស់ខ្លួន​ឱ្យសោះ ដើម្បី​ចៀសវៀង​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់​នានា និង​ចៀសវាង​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ដល់​មិត្តភក្តិ និង​ក្រុមគ្រួសារ​។​

គួរ​បញ្ជាក់ថា​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ពិសេស​ជំងឺ​បំ​ប្លែ​ង្មី​ដែល​តារដ្ឋា​ភិ​បាល​បាន​សម្រេច​បិទ​ការធ្វើដំណើរ​ចេញចូល​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​រយៈ​ពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៩​កក្កដា​រហូតដល់​ថ្ងៃទី​១២​សីហា​ឆ្នាំ​២០២១៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម