ព័ត៍មានទាន់​ហេតុការណ៏
Search
h

ប្រភេទ​កាំរស្មី​Laser ថ្មី ​ព្យាបាល​ផ្សះ​មុខរបួស​បាន​យ៉ាង​លឿន​បំផុត ​ដោយ​គ្មាន​សម្លាក

 

អ្នក​វះកាត់​ទាំងឡាយ​ ចង់​ណាស់​ឲ្យ​ស្នាម​មុខ​របួស​របស់​ខ្លួន​សះ​បាន​យ៉ាង​ឆាប់រហ័ស​ជា​មួយ​នឹង​ស្នាម​សម្លាក​ដ៏​តិចតួច​បំផុត។ ប៉ុន្ដែ​ការ​វះកាត់​តាម​បែប​ប្រពៃណី​វិញ សុទ្ធ​តែ​មាន​ស្លាក​ស្នាម​កន្លែង​វះធំ បើទោះបីជា​បច្ចុប្បន្ន​នេះ​មាន​ថ្នាំគីមីដ៏ទំនើប​ ដើម្បីធ្វើ​ឲ្យស្នាមវះ​មានសម្លាក​តិច​តួច​យ៉ាងណាក៏ដោយ។

បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ដ្រ​អ៊ីស្រាអែល​ បាននិយាយថា គេបានអភិវឌ្ឍកាំរស្មី Laser ប្រភេទថ្មី​ ដែលអាច​ធ្វើ​ឲ្យស្នាម​របួសថ្មី​ត្រូវបាន​ជាសះស្បើយដោយគ្មានឃើញ​ស្នាម​សម្លាក សូម្បីតែ​ថ្នេរបន្ដិចបន្ដួចក៏គ្មាន​ផងដែរ។

អស់ពេលជាច្រើនទសវត្សរ៍កន្លងមកហើយ​ ក្រុមវេជ្ជបណ្ឌិតបានដឹង​អំពី​ករណី​ធ្វើការ​វះកាត់​ជា​លិកា​ ដែលអាច​ផ្សាភ្ជាប់ចូលគ្នា​បាន​ដោយ​សារ​ប្រើកម្ដៅ។ នេះ​ជាការ​លើកឡើង​របស់​លោក​ Abraham Katzir ដែលជា​ប្រមុខ​នៃ​សាកល​វិទ្យាល័យ​ Tel Aviv University។ លោក​បាន​​លើក​ឡើងថា ប្រសិនបើអ្នក​ប្រើ​កម្ដៅដោយប្រើ​សីតុណ្ហភាព​ទាបជាង​៥០​ ឬ​៥៥អង្សាសេនោះ មិន​មានអ្វី​កើត​ឡើងឡើយ។ ប៉ុន្ដែ​ប្រសិនបើ​យើង​ប្រើប្រាស់​កម្ដៅ​ប្រមាណជា​៦៥អង្សាសេ​វិញ ប្រាកដហើយថា ស្នាមវះ​នឹង​មានសម្លាក។

ក្រុមមួយ​ដែលដឹកនាំដោយលោក Katzir បាន​អភិវឌ្ឍ​នូវ​ប្រភេទ​កាំរស្មី​ Laser ថ្មីមួយ​ដែល​​អាច​បញ្ចាំង​ទៅ​ត្រង់កន្លែងមានស្នាម​របួស ហើយ​បញ្ចេញ​ជា​កម្ដៅ​ នៅ​ពេល​ជាមួយ​គ្នា​ផង​នោះ កម្ដៅត្រូវបានគ្រប់គ្រង​ទៅលើចំណុច​នៃ​ជាលិកា​ ដែល​ជាកន្លែង​ធ្វើការ​វះកាត់។

ស្នាម​របួស​របស់​អ្នក​ជំងឺ​១០នាក់ ដែលត្រូវ​បានធ្វើការព្យាបាល​ដោយ​វះកាត់​ជាមួយ​នឹង​បច្ចេកទេស​កាំរស្មី​ Laser ថ្មី បានជាសះស្បើយ​ដោយ​ឃើញមានសម្លាក​ក្នុង​កម្រិត​អប្បបរមា​បំផុត។ ចំពោះមុខ​ក្រុមអ្នកសិក្សាស្រាវជ្រាវ​បាន​លើកយក​មកនិយាយថា វិធីសាស្រ្ដក្នុង​ការ​វះកាត់ថ្មី ដោយប្រើកាំរស្មី Laser ប្រភេទ​នេះ​ នឹង​ត្រូវបាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយនាពេល​អនាគត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684