Connect with us

កូវីដ-១៩

អាជ្ញាធរ​ខេត្តបាត់​ដំបង ត្រៀម​បិទ​ខ្ទប់បណ្តោះអាសន្ន​ សង្កាត់ចំនួន៣ ដើម្បីទប់ការឆ្លង​កូវីដ១៩​

បានផុស

នៅ

បន្ទាប់​ពី​បាន​ប្រជុំ​គណៈបញ្ជាការកងឯកភាពខេត្ត ស្តី​ពី​ការងារ​ពង្រឹង​និង​ទប់​ស្កាត់​ការ​រីករាល​ដាល​នូវ​ជំងឺ​កូវីដ-១៩រួចមក នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតន: អភិបាល​ខេត្ត​បាត់​ដំបង លោក ផេង សិទ្ធី អភិបាលក្រុង រួម​ នឹង​ក្រុម​ការងារ​មួយ​ចំនួន​បាន​ចុះ​សិក្សា​និង​ផ្តោត​ទៅ​លើ​ទីតាំង​មួយ​ចំនួន​ដែល​ត្រូវ​កំណត់​ធ្វើ​ការ​បិទ​ខ្ទប់​ជា​បណ្តោះ​អាសន្ន​ដោយ​សារ​តែ​សន្ទុះ​នៃ​ជំងឺ​នេះ​មាន​ការ​កើន​ឡើង​ឥត​ស្រាកស្រាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោល​ដៅ​មួយ​ចំនួន​ ដែល​សំខាន់​បំផុត​ ក្នុង​ការ​បិទ​ខ្ទប់​គឺ​ស្ថិត​នៅ​ក្នុង​សង្កាត់​ចំនួន​៣​ ក្នុង​នោះ​គឺ​សង្កាត់​ទួល​តាឯក សង្កាត់អូរចារ ​និង​សង្កាត់​ចំការ​សំរោង​ ។

នៅក្នុងកិច្ចប្រជុំបានសង្កត់ធ្ងន់ថា នៅ​តាម​បណ្តា​ស្រុក​ទាំង​អស់​ក៏​ត្រូវ​ពិនិត្យ​និង​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​មុន​នឹង​សុំ​ការអនុញ្ញាត​ធ្វើ​ការ​បិទ​ខ្ទប់​ ជៀស​វាង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ៕​

ដោយ: សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម