ព័ត៌មានជាតិ
ខេត្តបាត់ដំបង បិទផ្សារជិត ៥០ ទប់ទល់ការឆ្លងកូវីដ១៩ ពិសេសមេរោគកូវីដ Delta
រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបន្ថែមជាលើកទី២ ដោយសម្រេចបិទខ្ទប់ផ្សារចំនួន២២ផ្សារ បន្ថែមពីលើសេចក្តីសម្រេចលើកទី១ ចាប់ពី ថ្ងៃទី ១ ខែសីហា រហូតដល់ថ្ងៃទី១៤ សីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ ការរាលឆ្លងជំងឺកូវីដ១៩ ដែលនៅតាមទីប្រជុំជនកំពុងប្រឈមខ្លាំង។
វិធានការនេះ បានធ្វើឱ្យផ្សារចំនួន ៤៩ ហើយក្នុងខេត្តបាត់ដំបង ត្រូវបានបិទជាបន្តបន្ទាប់ក្នុងនោះរួមមានផ្សារនៅក្នុងទីប្រជុំជន ក្រុង ចំនួន ២០ និងទីផ្សារនៅតាមបណ្តាស្រុកនានាចំនួន ២៩។
រហូតដល់ថ្ងៃទី ១ ខែសីហានេះ រដ្ឋបាលខេត្តបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួន Delta ដែលករណីនេះកំពុងកើនឡើងគួរឱ្យព្រួយបារម្ភ៕
ដោយ: សោ និយមរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង