Connect with us

ព័ត៌មានជាតិ

លោកស្នងការ ណែនាំកងកម្លាំង ត្រូវអនុវត្តបម្រាមគោចរ ឲ្យបានត្រឹមត្រូវ និងការពារកុំឲ្យឆ្លង កូវីដ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យដោយផ្ទាល់គ្រប់គោលដៅ ដែលកងកម្លាំងចម្រុះ នៃស្នងការដ្ឋាន នគរ​បាលរាជធានីភ្នំពេញ កំពុងតែអនុវត្តបម្រាមគោចរ ចាប់ពីម៉ោង​៩ និង០០នាទីយប់​ ដល់ម៉ោង​៣ និង០០​នាទី​ទៀបភ្លឺ​ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាការពិនិត្យមើលការងារជាក់ស្តែង នៅតាមគោលដៅនីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាល​រាជ ធានី​ភ្នំ​ពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២ ខែសីហានេះថា ក្រៅពីចុះត្រួតពិនិត្យការ​អនុវត្ត​ប​ម្រាមគោចរ និងលើកទឹកចិត្តដល់កងកម្លាំង ដែលបានបំពេញការងារទាំងយប់ ទាំងថ្ងៃហើយនោះ។ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់កងកម្លាំងសមត្ថកិច្ច ត្រូវការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដើម្បី ទប់ស្កាត់ការឆ្លង​រាលដាលជំងឺកូវីដ-១៩ ហើយត្រូវអនុវត្តបម្រាមគោចរ ឲ្យបានត្រឹមត្រូវ ដូចអ្វីដែលជាសេចក្ដីសម្រេច របស់រដ្ឋ​បាល​រាជធានីភ្នំពេញ។

សូមជម្រាបថា រដ្ឋ​បា​ល​រាជធានី​ភ្នំពេ​ញ បានចេញសេចក្ដីសម្រេច ស្ដីពី ការដាក់ចេញនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១១ និង៥៩​នាទីយប់ ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃ​ជំងឺ​កូវីដ-១៩។ នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានដាក់ចេញនូវបម្រា​មគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ លើកលែងតែក្នុងករ​ណី​​​ចាំបាច់មួយចំនួនប៉ុណ្ណោះ។

របាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ មាន យាន​យន្ត​ល្មើសបម្រាមគោចរ ចំនួន៨៩២គ្រឿង ហើយបានផាកពិន័យ ចំនួន២៣៨គ្រឿង។ ក្នុងនោះ រថយន្តចំនួន​៥២​គ្រឿ​ង និងម៉ូតូ១៨៦គ្រឿង។ ចំណែកមនុស្សចំនួន១៣០១នាក់ ត្រូវបានសមត្ថកិច្ច អប់រំណែនាំ និងអនុញ្ញាតឲ្យ​ត្រឡប់​ទៅផ្ទះវិញ។ រីឯយានយន្ត ចំនួន២០៧គ្រឿង ត្រូវបានសមត្ថកិច្ច ឃាត់ទុកបណ្ដោះអាសន្ន ដើម្បីឲ្យម្ចាស់មក​ដោះ​ស្រា​យ នៅពេលក្រោយ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ នាទី មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣៣ នាទី មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម