Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង Johnson & Johnson ចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ

បានផុស

នៅ

ត្បូងឃ្មុំ៖ យុទ្ធនាការ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានបន្តទៀត គឺវ៉ាក់សាំងប្រភេទ ចនសុន ចនសុន ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកចំនួនបីទៀតក្នុង ខេត្តត្បូងឃ្មុំ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២ ខែសីហានេះ លោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជេីញបេីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Johnson & Johnson របស់សហរដ្ឋអាមេរិក ចំនួន ៩៨,៤៨៥ ដូស ដែលបែងចែកជាទីតាំងសំខាន់ៗចំនួន៣២ ក្នុងនោះស្រុកត្បូងឃ្មុំ ចំនួន១១ទីតាំង ស្រុកពញាក្រែក ១០ទីតាំង និងស្រុុកអូរាំងឪ ១១ទីតាំង។ លោក ជាម ច័ន្ទ សោភ័ណ បានអំពាវនាវបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ព្រោះជម្ងឺកូវីដ-១៩ បំំប្លែងថ្មី ប្រភេទ ដែលតា បានមកដល់ស្រុកយេីងហេីយ ជាក់ស្ដែងនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មានអ្នកជំងឺឆ្លងចំនួន១២នាក់ ប៉ុន្តែបានជាសះស្បេីយអស់ចំនួន១០នាក់ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរបន្តទៀត។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានមកទទួលវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជាទាំងពីរដូស សម្រាប់ខេត្ត ត្បូង ឃ្មុំ មានចំនួនជាង១ម៉ឺននាក់ និងដោយឡែកអ្នកកំពុងបានចាក់វ៉ាក់សាំងដូសទី១បានប្រមាណជិត១០ម៉ឺននាក់៕

អត្ថបទ និងរូបភាព៖ ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២៦ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម