Connect with us

ព័ត៌មានជាតិ

បែកធ្លាយករណីផ្ទុះជម្លោះរវាងលោកប្រធាន OD ស្រុកស្វាយអន្ទរ និងលោកប្រធានមន្ទីរសុខាភិបាល​ខេត្តព្រៃវែង ក្នុងកិច្ចប្រជុំរឿងបក្ខពួកនិយម​និងពុករលួយ

បានផុស

នៅ

ថ្មីៗ​នេះ​ មានករណី​ផ្ទុះ​ជម្លោះគ្នារវាង​លោក ហួរ ដា ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ស្វាយ​អន្ទ​រ និង​លោក សេង បញ្ញា​ឫទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង នៅក្នុងកិច្ចប្រជុំមួយ តាមប្រព័ន្ធវីដេអូ Zoom ដែលលោក ហួរ ដា ប្រធានOD ស្រុក​ស្វាយ​អន្ទ​រ បានលើកឡើងថា លោក សេង បញ្ញា​ឫទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ជាម​នុស្សប្រកាន់បក្ខពួកនិយម និងធ្វើអំពើរពុករលួយ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ជម្លោះ​គ្នា​នេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២១ ដោយ​​លោក ហួរ ដា ប្រធាន OD ស្រុក​ស្វាយ​អ​ន្ទ​រ បានលើកឡើងក្នុង​កិច្ចប្រជុំ​អណត្តិ​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង តាម​ប្រព័ន្ធ​វីដេអូ Zoom ដោយ​លោក ហួរ ដា លើកឡើងថា លោក​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​និយាយ​អំពី​រឿង របស់​លោក សេង បញ្ញា​ឫទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ជាម​នុស្ស ៖ ទី​១. បក្សពួកនិយម ទី​២. ពុករលួយ ទី​៣. ដក​ដាក់​មន្ត្រី​ស្រេច​តែ​ចិត្ត ទី​៤. កាន់ជើង​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយ​អ​ន្ទ​រ ដោយ​សារតែ​ជា​ដន្លង​នឹង​គ្នា ទី​៥. រឿង​គាត់ (​លោក ហួរ ដា​) បើក​គ្លីនិក​មិនមាន​ច្បាប់ ដោយសារ​ថា បើ​លោក​រត់​ច្បាប់​ក៏​លោក សេង បញ្ញា​ឫទ្ធិ មិន​អើពើ ឬ​មិន​អនុញ្ញាត​ឲ្យ​ច្បាប់​ដដែល និង​ទី​៦. លោក ហួរ ដា ដាក់​លក្ខខណ្ឌ​ថា គ្រប់​សេវា​សុខាភិបាល​ឯកជន​ទាំងអស់​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​លោក​ផ្ទាល់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មិនមាន​សិទ្ធិមក​លូកលាន់​ឡើយ ។​

គួររំលឹកថា កាលពីពេល​កន្លងទៅ លោក ហួរ ដា ធ្លាប់បាន​លើកយក​រឿង​ដែល​លោក សេង បញ្ញា​ឫទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ដក​រូបលោក​ចេញពី​តួនាទី​ជា​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង ដែល​លោក​ទើបតែ​កាន់តំណែង​បានត្រឹមតែ​រយៈពេល២​ខែ​ប៉ុណ្ណោះ ។​

ក្នុង​ជម្លោះ​កាលពីពេល​កន្លងទៅ លោក ហួរ ដា មិន​ត្រឹមតែ​និយាយ​ក្នុង​កិច្ចប្រជុំ​ដូច​លើក​នេះ​ទេ គឺ​លោក ហួរ ដា បានធ្វើការ Live ផ្ទាល់ និង​បង្ហោះ​សារ​តាម Facebook របស់លោក វាយប្រហារ​លោក សេង បញ្ញា​ឫទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង រហូតដល់​មាន​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់លើ ចុះមក​សម្របសម្រួល និង​ចុះកិច្ចសន្យា​ដាក់​លក្ខខណ្ឌ​ដែលមាន​ខ្លឹមសារ​ផ្ទុយ​ពី​គោលការណ៍​ដឹកនាំ និង​របៀបរបប​ការងារ​ទៀត​ផង ដោយ​គ្រាន់តែ​ដើម្បី​តម្រូវ​ចិត្ត​លោក ហួរ ដា កុំ​ឲ្យ Live ឬ​បង្ហោះ​សារ​តាម Facebook ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២៦ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម