ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-02-15-e-full

ដើរ​ទិញ រើស អេតចាយ​មិន​កាក់កប​មក​គាស់​ទ្វារ​ឡាន​គេ​ប៉ង​លួច​ទ្រព្យសម្បត្តិ

ភ្នំពេញ ៖ អ្នកទិញ និង​រើស​អេតចាយ ដើរ​ចល័ត​នៅ​តាម​ផ្លូវ​សា​ធា​រណៈ​ម្នាក់ បាន​ធ្វើ​សកម្មភាព​លួច​គាស់​ទ្វារ​ឡាន​គេ​ប៉ង​លួច​យក​ទ្រព្យ​សម្បត្តិ តែ​មិនបាន​សំរេច​ត្រូវ​បាន​ប្រជាជន​នាំ​គ្នា​ចាប់ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច​ចាត់​កា​រ កាលពី​ម៉ោង​ប្រហែល​១០​ព្រឹក​ថ្ងៃទី​០១ ខែមេសា ឆ្នាំ ២០១៥ នៅ​តាម​ផ្លូវ​លេខ ១៩៨០​ក្នុង ភូមិ​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

អ្នក​រើស អេតចាយ​ក្លាយ​ខ្លួន​ជា​ចោរ​នោះ​ឈ្មោះ​ឃាង ចាន់នី អាយុ​២០​ឆ្នាំ​ស្នាក់នៅ​ក្នុងភូមិ​ទ្រា​សង្កាត់ ស្ទឹងមានជ័យ។

លោក ផុន ឡេង អាយុ​៤២​ឆ្នាំ​មុខរបរ​យោធា​មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​ដើមចម​( អ្នកចោទ​)​ក្នុង​ករណីនេះ​បាន​និយាយ​ថា នៅមុន​ពេល​កើត​ហេតុ​គាត់​បាន​ឈប់​រថយន្ត​របស់​គាត់​ម៉ាក​កាមរី​បា​ឡែ​ន​ពាក់​ស្លាក​លេខ​៦៩៨៨

​ចត​នៅ​កៀន​ចិញ្ចើម​ផ្លូវ ហើយ​បាន​ប្រទះឃើញ​ជន​ជាប់​ចោទ​ខាងលើ ជិះ​កង់​ដើរ​រើស​អេតចាយ​តាមផ្លូវ​នេះ មួយ​ស្របក់​ក្រោយ​គាត់​គ្រាន់​ងាក​មក​មើល​រថយន្ត​គាត់​ក៏​ប្រទះឃើញ​អ្នក​រើស​អេតចាយ​រូប​នោះ​កំពុង​គាស់​ឆ្កឹះ​កញ្ចក់​ទ្វារ​ឡាន​របស់​គាត់​ទើប​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​មូល​នោះ​ចាត់ការ​តាមច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684