Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​រក​ឃើញ​កូ​វីដ​១៩ បំប្លែង​ថ្មី​(Delta)​ចំនួន ២​នាក់

បានផុស

នៅ

ស្ទឹងត្រែង ៖ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​សូម​យក​ឱកាស​នេះ ដើម្បី​ជំរាប​ជូនដំណឹង​ដល់​សាធារណជន ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​មេត្តា​ជ្រាបថា នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១​នេះ ក្រុមគ្រូពេទ្យ​ជំនាញ​បានទទួល​លទ្ធផល​ពី​ការវិភាគ​រក​ប្រភេទ​មេរោគ​បំប្លែង​ថ្មី​(Delta)​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដោយបាន​រកឃើញ​លើ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​ពីរ​នាក់​។ ១-​ឈ្មោះ ផល សុភាព ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ។

២-​ឈ្មោះ ភាព ធារ៉ា​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​។ អ្នកជំងឺ​ទាំងពីរ​នាក់​ដែល​បាន​រកឃើញ​នេះ​គឺជា​អ្នកជំងឺ​ដែល​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​អគារ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩(​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២)​។​

​ជុំវិញ​ករណីនេះ​ក្រុមការងារ​ជំនាញ​ថ្នាក់​ខេត្ត​កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ដើម្បី​ធ្វើ​សំណាក​វត្ថុ​វិភាគ​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ វិភាគ​រក​ប្រភេទ​មេរោគ​កូ​វីដ​១៩​បំប្លែង​ថ្មី ទៅតាម​បច្ចេកទេស​សុខាភិបាល​ប​ន្ត​ទៀត​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម