Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​៣​ភូមិ​នៅ​សង្កាត់​បឹង​សាឡាង​ទទួលបាន​អំណោយ​ពីស​ម្តេច​ទាំង​ទ្វេ ខណៈ​បិទ​ខ្ទប់​យក​សំណាក

បានផុស

នៅ

ភ្នំពេញ​ ៖ ស្បៀងអាហារ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ១២​រោច ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២១ នេះ​ត្រូវ​បាន​លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក និង​លោក​ហែម កន ចៅសង្កាត់​បឹង​សាឡាង នាំយកទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​បិទ​ខ្ទប់ នៅ​ភូមិ​៤ ភូមិ​៦ និង​ភូមិ​៨ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ចំនួន ២២៤​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ក្នុងឱកាស​នោះ បានស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ទាំងអស់ កុំ​ភ័យព្រួយ​ឱ្យសោះ​សម្ដេច​ទាំង​ទ្វេ​មិន​ទុកឱ្យ​បងប្អូន​អត់​ស្បៀង​ដាច់ខាត ដោយ​សម្តេច​មាន​តំណាង​នៅ​គ្រប់កន្លែង​ជួយ​បងប្អូន​ភ្លាមៗ​តែម្តង ហើយ​អំណោយ​ដែល​ត្រូវ​ប្រគល់ជូន​នេះ ក្នុង​០១​គ្រួសារ​ទទួលបាន អង្ករ ទឹកស៊ីអ៊ីវ ត្រីខ និង​មី​។

លោក ឯក ឃុន​ដឿ​ន បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​០២ សីហា បានសម្រេច​បិទ​ខ្ទប់​ច្រក​ផ្លូវ​លេខ ៣៧២, ៣៧២z និង​ផ្លូវ​លេខ ៣៦២ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ហើយ​នៅ​ពេល​នេះ អាជ្ញាធរ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​បន្ត​ពិនិត្យ​យក​សំណាក​នៅ​ភូមិ​៤ ភូមិ​៦ និង​ភូមិ​៨ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក បន្តទៀត។

ខណៈ​ពេល​ពួកគាត់​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​យក​សំណាក់​ពី​ម៉ាស៊ីន​ធំ និង​ដោយមាន​

​ការគិតគូរ​ពី​ស​ម្តេច​ទាំង​ទ្វេ ទើប​អោយ​អាជ្ញាធរ​ខណ្ឌទួលគោក​ចុះ​យក​អំណោយ​មក​ប្រគល់ជូន​ពួកគាត់​ទាំង​ជាង​២០០​គ្រួសារ​នេះ​តែម្តង​។

លោក​ឯក ឃុន​ដឿ​ន បាន​សូម​ឲ្យ​បងប្អូន​ប​ហរ​ជា​ពលរដ្ឋ​បន្តរ​ចូលរួម​អនុវត្ត វិធាន​សុខាភិបាល និង ៣​ការពារ ៣​កុំ ជាប្រចាំ ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នៅ​នៅក្នុង​សហគមន៍​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម