Connect with us

សុខភាព

មន្រ្តី WHO លើកឡើងថា ក្រោយ​ពេល​ជា​ពី​​កូវីដ-១៩ អាច​មាន​ផលវិបាក​សុខភាព​ ៣-៩ខែ

បានផុស

នៅ

វីត្បិត​តែ​អ្នក​ជំងឺ​កូវីដ-១៩ អាចនឹងធូរស្រាល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពីជាសះស្បើយ ប៉ុន្តែ​មាន​អ្នក​ជំងឺ​មួយ​ចំនួន ក្រោយព្យាបាលជា អាចមាន​ផល​វិបាក​សុខភាព​ (post-COVID condition) ឬហៅថាជំងឺ​កូវីដ​រយៈពេល​យូរ​ (long COVID) ។ បន្ទាប់ពីជាសះស្បើយ តើអ្នកជំងឺអាចនឹងផលវិបាកសុខភាពអីខ្លះ? មាន​រយៈ​ពេល​យូរ​ប៉ុនណា?

Doctors must now prescribe drugs using their chemical name, not brand  names. That's good news for patients
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Janet Diaz ប្រធានផ្នែកថែទាំព្យាបាល នៃអង្គការសុខភាពពិភពលោក (WHO) និយាយ​ថា​ផលវិបាក​សុខភាព​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​តែង​តែ​ជួប​ប្រទះមាន ៣ធំៗ ​និងអាចមាន​រយៈ​ពេល​ ៣-៦ ខែ ឬ៩ ខែ ដោយអ្នក​វិទ្យាសាស្រ្ត​មិនទាន់​ដឹង​ច្បាស់​ពី​រយៈពេល​ជាក់លាក់​របស់​ផល​វិបាក​សុខភាព​បន្ទាប់​ពីជាសះស្បើយពី​ជំងឺ​កូវីដ-១៩ នៅឡើយ ។

ផលវិបាកសុខភាពធំៗទាំង៣៖

Long Coronavirus Risk Symptoms: These symptoms and risk factors can predict  the risk of long COVID
  • ពិបាក​ដក​ដង្ហើម/ថប់​ដង្ហើម
  • អស់​កម្លាំង/ល្ហិតល្ហៃ
  • មាន​បញ្ហា​ក្នុង​គិត/ពិបាក​ផ្ចង់​អារម្មណ៍

ផល​វិបាក​បន្ទាប់​សន្សំ​៖

  • ឈឺ​ទ្រូង
  • ពិបាក​និយាយ​ស្តី
  • ថប់​បារម្ភ/ធ្លាក់​ទឹកចិត្ត
  • ឈឺ​សាច់​ដុំ
  • គ្រុន
  • បាត់បង់​រសជាតិ/ក្លិន
Long COVID: The Impact on Women and Ongoing Research - SWHR

ទោះយ៉ាងណា ប្រធានផ្នែកថែទាំព្យាបាល នៃអង្គការសុខភាពពិភពលោក (WHO) រូបនេះលើកឡើងថា បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ការ​ព្យាបាល​ច្បាស់លាស់​សម្រាប់​ផល​វិបាក​សុខភាព​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩ ទេ ព្រោះ​​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​ពួកវា។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ទៅ​រក​គ្រូពេទ្យ​តាម​អាការ​ៈជំងឺ។ ឧទាហរណ៍៖ បើ​មាន​អាការ​ពិបាក​ដក​ដង្ហើម យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​សួត។

ជាទូទៅ ដើម្បីចៀសវាង​ផល​វិបាក​សុខភាព​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩ យើង​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ ៣ កុំ និង ៣ ការពារ ព្រម​ទាំង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩។ វ៉ាក់សាំង​អាច​ការពារ​យើង​ពី​ជំងឺ​ធ្ងន់ធ្ងរ និង​បន្ថយ​អត្រា​មរណៈ​ បើ​សិន​ជា​យើង​ឆ្លង​ជំងឺ​កូវីដ ១៩។ ជា​ពិសេស​យើង​ត្រូវ​ថែ​រក្សា​សុខភាព​ដោយ​វិធី​សាមញ្ញ​ៗ​ដូច​ជា ញុំា​អាហារ​ និង​ភេសជ្ជៈ​ដែល​ល្អ​ចំពោះ​សុខភាព សម្រាក​ឱ្យ​បាន​ច្រើន ជៀសវាង​បារី និង​គ្រឿង​ស្រវឹង ក៏​ដូច​ជា​ហាត់​ប្រាណ​ជា​ប្រចាំ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ តើវ៉ាក់សាំងមួយណា មានប្រសិទ្ធភាពខ្លាំងជាងគេ ប្រឆាំងវីរុសបំប្លែងខ្លួន Delta?

ចុចអាន៖ លម្អិត! វ៉ាក់សាំងដែលកម្ពុជាយកមកចាក់ដូសទី៣ មានប្រសិទ្ធភាពអស្ចារ្យប្រឆាំងកូវីដ និង Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម