ព័ត៍មានទាន់​ហេតុការណ៏
Search
4266

នគរបាល​ក្រុង​សិរីសោភ័ណ​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​

បន្ទាយមានជ័យ ៖ នគរបាល​ក្រុង​សិរីសោភ័ណ​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​បាន​ម្នាក់ ​បន្ទាប់ពី​ពួកគេ​បាន​បើក​ម៉ូតូ​កែច្នៃ​បំពង់​ស៊ី​មាំ​ង​បំពង​សំឡេង​នាំ​ឲ្យ ​រំខាន​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សិរីសោភ័ណ​ ទាំងថ្ងៃទាំងយប់​។ ក្រុម​ក្មេង​ស្ទាវ​ទាំងនេះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​អប់រំ​ និង​ធ្វើ​កិច្ច​សន្យា​ជា​លាយលក្ខណ៍អក្សរ ​និង​ឲ្យ​ផ្លាស់ប្ដូរ​ដាក់​បំពង់​ស៊ី​ម៉ាំង​ធម្មតា​វិញ​ដើម្បី​កុំ​ឲ្យ​បង្ក ​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​ពេលដេក​ពួន ​និង​បង្ក​ភាព​អនាធិបតេយ្យ ដោយសារតែ​ពួកគេ​មួយ​ក្ដាប់​តូច​នេះ​។

លោក ស៊ីវ ​សុជាតិ​ អធិការ​នគរបាល​ក្រុង​សិរិ​សោភ័ណ​បាន​បញ្ជាក់​ថា​ ក្រោយពី​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ ​កាលពី​ថ្ងៃទី​៣១ ​ខែ​មីនា ឆ្នាំ​២០១៥​ថា​ មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​ធុន​ធំ​​ដោយ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ ឲ្យ​ឮ​សំឡេង​ខ្លាំងៗ បើក​នៅក្នុង​ក្រុង​នោះ​ស្នងការ​នគរបាល​ខេត្ត ​បាន​បញ្ជា​ឲ្យ​ចុះទៅ​ឃាត់ខ្លួន​ និង​នាំ​ពួកគេ​មក​កន្លែង​ប៉ុស្តិ៍​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់ ​ហើយ​បាន​ណែនាំ​កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​បន្ត​ទៀត ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍ ​ក៏ដូចជា​ការរស់នៅ​ និង​រកស៊ី​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ពល​រដ្ឋ​។ លោក​បាន​បន្ត​ថា បើសិនជា​ក្រុម​ក្មេង​ស្ទាវ​ខាងលើ​នៅតែ​មិន​រាងចាល​ហើយ​បន្ត​លួច​កែច្នៃ​ បំពង់​ស៊ី​ម៉ាំង​នាំ​ឱ្យ​មាន​សំឡេង​ខ្លាំងៗ​បែបនេះ​ទៀត នោះ​សមត្ថកិច្ច​ និង​ចាត់ វិធានការ​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​​

គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684