Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម កំពុងជួបរលកកម្ដៅដ៏ខ្លាំងក្លា ខេត្តខ្លះសីតុណ្ហភាពឡើងដល់ ៤០ អង្សាសេ

បានផុស

នៅ

ទីភ្នាក់ងារអាកាសធាតុវៀតណាមបានព្រមានថា រលកកម្ដៅដ៏ខ្លាំងក្លាកំពុងបន្តកើតមានឡើងនៅតំបន់ភាគខាងជើង និងកណ្តាលប្រទេសវៀតណាម ហើយវាអាចនឹងបន្តប៉ះពាល់រហូតដល់ចុងខែសីហានេះតែម្ដង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានព្យាករណ៍អាកាសធាតុចំណុះមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម បាននិយាយកាលពីថ្ងៃអាទិត្យថា អាកាសធាតុក្តៅខ្លាំងមកពីការរួមបញ្ចូលគ្នានៃឥទ្ធិពលហ្វឺន (Foehn) ដែលបណ្តាលមកពីខ្យល់ភាគនិរតី និងភាពខុសគ្នានៃខ្យល់នៅកម្ពស់ខ្ពស់ ។

នាយកដ្ឋានបានរាយការណ៍ថា តំបន់ជាច្រើននៅតំបន់ភាគខាងជើង និងភាគកណ្តាលបានទទួលរងនូវរលកកម្ដៅដ៏កាចសាហាវ ហើយតំបន់មួយចំនួននោះ បានកត់ត្រារលកកម្ដៅក្នុងខែសីហាមិនធ្លាប់មាន ។

កាលពីពេលថ្មីៗនេះសីតុណ្ហភាព ៣៩.៥ អង្សាសេនៅខេត្ត Lao Cai បានកើនលើសកំណត់ត្រាចាស់ ៣៨.៩ អង្សាសេថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៦ ។

នៅខេត្ត Lang Son សីតុណ្ហភាពឡើងដល់ ៣៧.៧ អង្សាសេនៅថ្ងៃទី ៥ ខែសីហា ដែលខ្ពស់ជាងកម្រិតចាស់ ៣៧ អង្សាសេនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ១៩៩០ ។

ចំណែកនៅទីក្រុងហាណូយ កម្ដៅឡើងដល់ ៣៩ អង្សាសេនៅថ្ងៃទី ៦ ខែសីហា បើប្រៀបធៀបទៅនឹង ៣៨.៥ អង្សានៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៩ ។

រីឯខេត្ត Quang Nam បានជួបប្រទះសីតុណ្ហភាពឡើងដល់ ៤០.៥ អង្សាសេ, ខេត្ត Quang Ngai ៤០.១ អង្សាសេ, ខេត្ត Da Nang និងខេត្ត Phu Yen ៤០ អង្សាសេ, ខេត្ត Khanh Hoa ៣៩.៧ អង្សាសេ ខណៈខេត្ត Ha Giang និងខេត្ត Cao Bang សីតុណ្ហភាពឡើងដល់ ៣៩.៥ អង្សាសេ ។

ទន្ទឹមនោះ អាកាសធាតុក្តៅខ្លាំង នឹងបន្តប៉ះពាល់ដល់ខេត្តភាគកណ្តាល ចាប់ពីពេលនេះរហូតដល់ចុងខែសីហា ប៉ុន្តែមិនសូវធ្ងន់ធ្ងរជាងបច្ចុប្បន្ននោះទេ ។

ទីភ្នាក់ងារនេះបាននិយាយថា បន្ទាប់ពីរលកកម្ដៅដ៏ខ្លាំងក្លានេះ តំបន់ភាគខាងជើង និងកណ្តាលនឹងចូលដល់រដូវវស្សារហូតដល់ដាច់ឆ្នាំតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ វៀតណាម ត្រូវប្រុងប្រយ័ត្ន អាមេរិក កំពុងវិលត្រឡប់ទៅរកអាណាចក្រសង្គ្រាមឥណ្ឌូចិនជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម