Connect with us

កីឡា

សហរដ្ឋអាមេរិក​ដណ្តើម​មេដាយ​ច្រើនជាងគេ​ ពី​ក្នុង​ព្រឹត្តិការណ៍​​កីឡាអូឡាំពិក​ទីក្រុង​តូ​ក្យូ​

បានផុស

នៅ

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្ដៅ នាទី​ក្រុង​តូ​ក្យូ ឆ្នាំ​២០២០ (Tokyo Olympic Games 20 20) នៅ​ប្រទេស​ជប៉ុន បាន​ប្រារព្ធ​ពិធី​បិទ​ការ​ប្រ កួត​ជា​ផ្លូវការ​ហើយ កាលពី​រាត្រី​ថ្ងៃអាទិត្យ ក្រោយ​ដំណើរ​ការប្រកួត​ដោយ​ជោគជ័យ​រយៈពេល ១៧ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ខែកក្កដា រហូតដល់​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២១ ដោយ​សហរដ្ឋអាមេរិក​គ្រង​តំណែង​ជើងឯក ខណៈ​ប្រទេស​ចិន​បាន​ត្រឹម​ជើងឯក​រង ហើយ​ម្ចាស់ផ្ទះ​ជប៉ុន​ឈរ​លំដាប់​លេខ​៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហរដ្ឋអាមេរិក​ដណ្តើម​បាន​មេដាយ​រហូត ដល់​១១៣​គ្រឿង ក្នុងនោះ​មេដាយមាស ៣៩ គ្រឿង មេដាយប្រាក់ ៤១ គ្រឿង និង​មេដាយសំរិទ្ធ ៣១ គ្រឿង ប្រទេស​ចិន​ដណ្តើមបាន​មេដាយ ៨៨​គ្រឿង​ក្នុងនោះ​មេដាយមាស ៣៨ គ្រឿង មេដាយប្រាក់ ៣២ គ្រឿង និង​មេដាយសំរិទ្ធ ១៨ គ្រឿង និង​ជប៉ុន​ដណ្តើមបាន​មេដាយ ៥៨ គ្រឿង​ក្នុងនោះ​មេដាយមាស ២៧ គ្រឿង មេ ដាយ​ប្រាក់ ១៤ គ្រឿង និង​មេដាយសំរិទ្ធ ១៧ គ្រឿង​។

ចំណែក​តំបន់​អាស៊ីអាគ្នេយ៍​វិញ ប្រទេស​ហ្វីលីពីន ដណ្តើមបាន​មេដាយមាស ១ គ្រឿង ដណ្តើមបាន​មេដាយប្រាក់​២ ១ គ្រឿង និង​ដណ្តើមបាន​មេដាយសំរិទ្ធ ១ គ្រឿង ប្រទេស​ឥ​ណ្ឌ​នេ​ស៊ី​ដណ្តើមបាន​មេដាយមាស ១ គ្រឿង ដណ្តើមបាន​មេដាយប្រាក់​២ ១ គ្រឿង និង​មេដាយសំរិទ្ធ​៣ គ្រឿង ប្រទេស​ថៃ​ដណ្តើមបាន​មេដាយមាស ១ គ្រឿង និង មេដាយសំរិទ្ធ​៣ គ្រឿង និង​ប្រទេស​ម៉ាឡេស៊ី​ដណ្តើម​មេដាយសំរិទ្ធ​១ គ្រឿង។​

សូមបញ្ជាក់ថា ទោះបី​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំនេះ បានធ្វើ​ឡើង​តាម​គន្លង​ថ្មី នៃ​បរិបទ​កូ​វីដ​- ១៩ ប៉ុន្ដែ​បណ្ដា​ប្រទេស​លើ​ពិភពលោក រួមទាំង​កម្ពុជា បា​នប​ញ្ចូ​ន​ប្រតិភូ និង​អត្ត​ព​លិ​ក​របស់ខ្លួន​ចូលរួម ដើម្បី​អបអរសាទរ​ម្ចាស់ផ្ទះ​ជប៉ុន ដែល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ពិភពលោក ៤​ឆ្នាំ​ម្ដងនេះ ក្នុងនាម​មហា​គ្រួសារ​កីឡា​អូឡាំពិក​អន្ដរជាតិ រហូត​ទទួលបាន​ជោគជ័យ និង​បញ្ចប់​ដោយ​រលូន​៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៣ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម