ព័ត៍មានទាន់​ហេតុការណ៏
Search
05

ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋាន​សាលា​ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​សេរី​ឧត្តម​មុនី​

កណ្តាល ៖កាលពី​ថ្ងៃទី​៨ មេសា ឆ្នាំ​២០១៥​វេលា​ម៉ោង​៨​ព្រឹក​នៅ​វត្ត​សេរី​ឧត្តម​មុនី​ ស្ថិត​ក្នុងភូមិ​ពាម​រាំ​លើ​ ឃុំ​ពាម​រាំ​ ស្រុក​លើកដែក​ ខេត្តកណ្តាល​មាន​រៀបចំ​ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋាន​សាលា​និង​សមិទ្ធផល​នានា​ ក្នុង​វត្ត​ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គុណ គីម និង​លោកជំទាវ​រួម​និង​សិស្សានុសិស្ស កាយរឹទ្ធិ កាកបាទក្រហម សស​យក និង​ប្រជាពលរដ្ឋ​ប្រមាណ​២០០០​នាក់​។​លោក នូវ សំណាង អភិបាលស្រុក​លើកដែក​បាន​ឡើង​អាន​នូវ​របាយការណ៍​សមិទ្ធផល​នានា​ដែល​ស្រុក​បាន​កសាង​កន្លងមក​ជួន​គណៈអធិបតី​ជ្រាប​។

ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ បាន​មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ​និង​សិស្សានុសិស្ស​កាយរឹទ្ធិ​កាកបាទក្រហម សស​យក ហើយ​ឯ​ឧ​ត្ត​ម​នាយ​ឧត្តមសេនីយ៍​ក៏បាន​ថ្លែងសរ​សើ​នូវ​ស្មារតី​សាមគ្គី​របស់​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​គណៈ​កម្មាធិការ​វត្ត​ដែល​បាន​កសាង​នូវ​សមិទ្ធផល​នានា​ ក្នុង​វត្ត​នេះ​ហើយក៏​សូម​អគុណ​នូវ​ការ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​របស់​បងប្អូន​ប្រជាពលរដ្ឋ​(​មាន​គណបក្សប្រជាជន ​គឺមាន​សន្តិភាព​និង​មាន​ការ​អភិវឌ្ឍ​ន៏​)​បន្ទាប់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ​និង​លោកជំទាវ​បាន​ចែក​ជូន​តាជី​យាយជី​ម្នាក់ៗ​ក្រណាត់​ស​មួយ​សំរាប់​ប្រាក់​១​ម៉ឺន​រៀល កាយរឹទ្ធិ កាកបាទក្រហម សស​យក​ម្នាក់ៗ​១​ម៉ឺន​រៀល​និង​សិស្សានុសិស្ស​ម្នាក់ៗ​សៀវភៅ​១​ប៉ិច​១​ និង​ប្រាក់​២​ពាន់​រៀល​រួច​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ និង​លោកជំទាវ​បាន​កាត់​ខ្សែបូ​បើក​ឲ្យ​ប្រើ​ប្រាស់​នូវ​ឧបដ្ឋាន​សាលា​ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ពិធី​បាន​បញ្ចប់​ក្រោម​បរិយាកាស​សប្បាយរីករាយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684