Connect with us

ព័ត៌មានជាតិ

ឆាប់ៗនេះបណ្ដាញសង្គម Tik Tok នឹងសហការផលិតស្ពតអប់រំ ឬផ្សាយសារអប់រំ ពាក់ព័ន្ធនឹងជំងឺកូវីដ

បានផុស

នៅ

ក្រុមការងារក្រសួងព័ត៌មាន និងតំណាងក្រុមហ៊ុន Tik Tok បាននឹងកំពុងបន្តពិភាក្សាគ្នា ដើម្បីសហការផលិតស្ពតអប់រំ ឬផ្សាយសារអប់រំផ្សេងៗ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដើម្បីធ្វើយ៉ាងណា ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបានយល់ជ្រូតជ្រាប ហើយការពារខ្លួន ចៀសផុតពីការឆ្លង នៃជំងឺមួយនេះ។ 

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន​ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជា​ថ្មីថា ដើម្បីជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល គឺក្រសួងព័ត៌មាន ក្នុងនាម​ជា​ក្រសួង​ដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា បានពិនិត្យលទ្ធភាព និងគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាង​ណា ផ្សព្វ​ផ្សាយឲ្យកាន់តែទូលំទូលាយ ចំពោះសារអប់រំនានា ដែលពាក់ព័ន្ធនឹងការរីករាល នៃជំងឺកូវីដ-១៩ ទៅដល់​ប្រជា​ពល​រដ្ឋទាំងអស់​ ឲ្យបានយល់ជ្រូតជ្រាប ហើយការពារខ្លួន ចៀសផុតពីការឆ្លងនៃជំងឺមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុភ័ណ្ឌ បានរំលឹកថា កន្លងមកតំណាងក្រុមហ៊ុន Tik Tok ប្រចាំតំបន់​ បានបង្ហាញ​បំណង​ចូលរួម និង​លើកកម្ពស់ ជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយសារអប់រំផ្សេងៗ ពាក់ព័ន្ធនឹងជំងឺកូវីដ តាមបណ្ដាញ​សង្គម Tik Tok នេះ ទើបក្រសួងព័ត៌មាន និងតំណាងក្រុមហ៊ុន Tik Tok ចង់សហការគ្នា ដើម្បីផលិតស្ពតអប់រំ មួយចំនួន ហើយយកទៅផ្សព្វផ្សាយ ក្នុងបណ្ដាញសង្គម ដែលកំពុងពេញនិយមមួយនេះ។

បើតាមអ្នកនាំពាក្យ ក្រសួងព័ត៌មាន​ មកដល់ពេលនេះ គឺក្រុមការងារបច្ចេកទេស នៃក្រសួងព័ត៌មាន និងតំណាងក្រុមហ៊ុន Tik Tok កំពុងបន្តពិភាក្សាគ្នា ដើម្បីឈានទៅដល់ការរៀបចំ ឲ្យមានការផលិតជាស្ពតអប់រំ ឬក៏រៀបចំឲ្យ​មានការផ្សាយនូវស្ពតអប់រំផ្សេងៗ នៅក្នុងបណ្ដាញសង្គមនេះដែរ។

លោក មាស សុភ័ណ្ឌ​ បានបញ្ជាក់ថា «ឯកឧត្ដមរដ្ឋមន្ត្រី លោកបានផ្ដល់អនុសាសន៍ ណែនាំទៅដល់​អគ្គនាយកដ្ឋាន​ជំនាញ សុំឲ្យបន្តនៅក្នុងការជំរុញ នូវកិច្ចសហប្រតិបត្តិការនេះ ជាមួយក្រុមហ៊ុន Tik Tok ដើម្បីធ្វើយ៉ាងណាឲ្យ​ដំ​ណើ​រ​​ការ នៃការផ្សាយស្ពតអប់រំផ្សេងៗ ដែលពាក់ព័ន្ធទៅនឹង ការរីករាលដាល នៃជំងឺកូវីដនេះ តាមប្រព័ន្ធនេះឲ្យ​បានឆាប់»។

សូមជម្រាបថា ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈប្រពន្ធ័ Zoom កាល​ពីថ្ងៃទី៩ ខែសីហា ឆ្នាំ​២០​​២១​កន្លងទៅនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវបង្កើតក្រុមការងារ ដើម្បីធ្វើកិច្ចសហការ ជាមួយក្រុមហ៊ុន Tik Tok ដែលជាបណ្តាញផ្សព្វផ្សាយសង្គម ដ៏ពេញនិយមមួយ នាពេលបច្ចុប្បន្ននេះ ដើម្បីធ្វើការផលិតស្ពតអប់រំ មួយចំនួន ពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ សម្រាប់ជាការផ្សព្វផ្សាយ នៅក្នុងបណ្ដាញសង្គម Tik Tok នេះ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម