Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នឹងចាប់ផ្តើមសាកល្បងបាញ់វ៉ាក់សាំងការពារ វីរុសបំប្លែងខ្លួនឥណ្ឌា Delta តាមច្រមុះ

បានផុស

នៅ

មន្រ្តីរដ្ឋាភិបាលថៃម្នាក់បាននិយាយនៅថ្ងៃពុធនេះថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ ដែលប្រើបាញ់តាមច្រមុះ និងកំពុងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃ នឹងចាប់ផ្តើមសាកល្បងលើមនុស្សនៅចុងឆ្នាំនេះ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងការសាកល្បងពាក់ព័ន្ធនឹងសត្វកណ្តុរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Ratchada Thanadirek បាននិយាយថា “បង្កើតឡើងដោយមជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែន និងជីវបច្ចេកវិទ្យា វ៉ាក់សាំងនេះក៏មានប្រសិទ្ធភាពចំពោះជំងឺដុះសាច់ក្នុងច្រមុះ និងផ្តាសាយផងដែរ” ។

លោកស្រីបាននិយាយថា បន្ទាប់ពីធ្វើការសាកល្បងលើសត្វកណ្តុរ ដំណាក់កាលដំបូងនៃការសាកល្បងមនុស្សគួរតែចាប់ផ្តើមនៅចុងឆ្នាំនេះ ដោយរង់ចាំការយល់ព្រមពីនិយតករចំណីអាហារ និងឱសថថៃជាមុនសិន ។

លោកស្រី Ratchada បាននិយាយថា ការសាកល្បងនេះក៏នឹងធ្វើតេស្តការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា Delta ផងដែរ ប៉ុន្តែនៅដំណាក់កាលទី ២ នៅខែមីនាឆ្នាំក្រោយ ហើយយើងមានគោលដៅផលិតសម្រាប់ការប្រើប្រាស់ទ្រង់ទ្រាយធំនៅពាក់កណ្តាលឆ្នាំ ២០២២ ប្រសិនបើលទ្ធផលល្អ ។

គួរបញ្ជាក់ថា ការសិក្សាស្រាវជ្រាវបាននិងកំពុងបន្ត នៅតាមបណ្តាប្រទេសជុំវិញពិភពលោក ក្នុងការបង្កើតវ៉ាក់សាំងបាញ់តាមច្រមុះ ដើម្បីជួយការពារ និងព្យាបាលជំងឺកូវីដ ១៩ ជាពិសេសដោយសារស្រទាប់ច្រមុះត្រូវបានគេកំណត់ថា ជាចំណុចចូលដ៏សំខាន់នៃមេរោគ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ វ៉ាក់សាំងរុស្ស៊ី Sputnik V ក៏មានប្រសិទ្ធភាពមិនធម្មតាប្រឆាំង វីរុសបំប្លែងខ្លួនឥណ្ឌា Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម