ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-21-15-l-full

កា​ពី​តែ​ន និង​សមាជិក​នាវិក ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​សោកនាដកម្ម នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ

Catania, Sicily – ព្រះរាជអាជ្ញា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ​បាន​ចាប់ខ្លួន​កា​ពី​តែ​ន និង សមាជិក​នាវិក​នៃ​ទូក​ដែល​មនុស្ស ៩០០​នាក់​ត្រូវបាន​គេ​ភ័យខ្លាច​ថា បាន​លង់ទឹក​ស្លាប់​នៅក្នុង​រលក​នៃ​ការ​ចំណាកស្រុក​ដើម្បី​គេចផុត​ពី​ប្រទេស​លី​ប៊ី ដែល​ហែកហួរ​ដោយ​សង្គ្រាម​។​

​ ​ជំនួយការ​ព្រះរាជអាជ្ញា Rocco Liguori បាន​និយាយថា កា​ពី​តែ​ន​ជនជាតិ​ទុយ​នី​ស៊ី និង​សមាជិក​នាវិក​ជនជាតិ​ស៊ី​រី ត្រូវបាន​ចាប់ខ្លួន​នៅលើ​ទូក​ជួយសង្គ្រោះ​ដែល​បាន​នាំយក​អ្នក​នៅ​រស់រានមានជីវិត ២៧​នាក់​ពី​នាវា​ដែល​បាន​នៅ​ក្រុង Sicily ។ អ្នក​ទាំងពីរ​នេះ​ត្រូវបាន​លិច​ចោទប្រកាន់​ពីបទ​គាំទ្រ​អន្តោប្រវេសន៍​ខុសច្បាប់ ហើយ​កា​ពី​តែ​ន​ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ​ពីបទ​មនុស្សឃាត​មិន​ប្រុងប្រយ័ត្ន ដែលមាន​ទាក់ទង​ទៅនឹង​ការ​លិច​នេះ​។​

​ ​នាយករដ្ឋមន្ត្រី​អី​ុ​តា​លី​លោក Matteo Renzi បាន​ជំរុញ​ឲ្យ​អឺរ៉ុប ដើម្បី​ដាក់​ការផ្តោត​អារម្មណ៍​លើ​ការការពារ​ទូក​កាន់តែច្រើន​ពី​ការចាកចេញ​ពី​ប្រទេស​លី​ប៊ី ដែល​៩០​ភាគរយ​ចរាចរណ៍​ចំណាកស្រុក​ទៅកាន់​ប្រទេស​អុ​ី​តា​លី ។​

​ ​ប្រធាន​កិច្ចការបរទេស​សហភាព​អឺរ៉ុប Federica Mogherini បាន​និយាយថា ចំនួន​អ្នកស្លាប់​នៅ​ចុង​សប្តាហ៍​នេះ​នឹងមាន​ការកើនឡើង​។​

​ ​សហភាព​អឺរ៉ុប បាន​ស្ថិតនៅក្រោម​ការរិះគន់​កាន់តែខ្លាំង​ចំពោះ​ការដែល​មិនបាន​ឆ្លើយតប​របស់ខ្លួន​ចំពោះ​វិបត្តិ​នេះ ដោយ​នាវា​លិច​ទាំងពីរ​នេះ​ត្រូវបាន​គេ​ជឿថា បាន​ឆក់យក​ជីវិត​មនុស្ស​អស់​ជាង ១,៣០០​នាក់​នៅ​សប្តាហ៍​កន្លងទៅនេះ​។ ចំណែក​មនុស្ស ៤០០​នាក់​ត្រូវបាន​គេ​ជឿថា​បាន​លង់ទឹក​ស្លាប់​នៅក្នុង​ហេតុការណ៍​លិច​នាវា​មួយទៀត​នៅ​ថ្ងៃទី​១៣ ខែមេសា​។​

​ ​បញ្ឈប់​ការជួញដូរ​នេះ​នឹង​ក្លាយជា​ធាតុ​ដ៏​សំខាន់​នៅលើ​របៀបវារៈ នៅពេលដែល​មេដឹកនាំ​សហភាព​អឺរ៉ុប ជួបប្រជុំគ្នា​នៅក្នុង​កិច្ចប្រជុំ​កំពូល​ជាបន្ទាន់​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ទីក្រុង Brussels រួមជាមួយ​នឹង​សំណើ​បង្កើន​ការចំណាយ​ទ្វេដង​លើ​ការ​ល្បាត​សមុទ្រ​ព្រំដែន​ភាគខាងត្បូង​រប​ស់​អឺរ៉ុប។

ទន្ទឹមនឹង​នេះដែរ​ព័ត៌មាន​លំអិត​ថ្មី​អំពី​គ្រោះមហន្តរាយ​នៅ​ចុង​សប្តាហ៍​នេះ ដោយ​ព្រះរាជអាជ្ញា​អ៊ីតា​លី បាន​និយាយថា ជន​ចំណាកស្រុក​រាប់រយ​នាក់​ត្រូវបាន​គេ​ចាក់សោ​ជាប់​នៅ​ខាងក្រោម​នាវា ហើយ​មិនអាច​គេច​ចេញពី​នាវា​បាន​នៅពេលដែល​នាវា​បាន​លិច​នៅ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​លី​ប៊ី​។​

ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង Catania ព្រះរាជអាជ្ញា​លោក Giovanni Salvi បាន​និយាយថា មនុស្ស​ពីរ​បី​រយ​នាក់​ត្រូវបាន​បង្ខំ​ចូលទៅក្នុង​កន្លែង​មួយ ហើយ​ពួកគេ​ត្រូវបាន​ចាក់សោ​នៅ​ខាងក្នុង​និង​រារាំង​មិនឱ្យ​ចេញមកក្រៅ​។ លោក​បាន​និយាយថា មនុស្ស​រាប់រយ​នាក់​ទៀត​ត្រូវបាន​គេ​ចាក់សោ​ជាប់​នៅលើ​ថ្នាក់​ទី​ពីរ​នៃ​ទូក ដែលមាន​ជន​ចំណាកស្រុក​រាប់រយ​នាក់​បាន​ជ្រៀត​ឡើងទៅ​ខាងលើ​នាវា​។​

ជាមួយនឹង​ការ​លិច​នាវា​នេះ ចំនួន​អ្នកស្លាប់​ច្បាស់លាស់​មិនត្រូវ​បាន​គេ​ដឹង​ឡើយ​។ សព​មានតែ ២៤​ប៉ុណ្ណោះ​ត្រូវបាន​គេ​រកឃើញ ហើយ​មានតែ​មនុស្ស ២៧​នាក់​ទេ​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ឲ្យ​រស់រានមានជីវិត​។ ជនរងគ្រោះ​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ជនជាតិ​បង់​ក្លា​ដែ​ស មាន​អាយុ ៣២​ឆ្នាំ​បាន​ប៉ាន់​ស្មានថា នៅក្នុង​ទូក​នោះ គឺមាន​មនុស្ស​ជាង ៩៥០​នាក់ ទោះបីជា Salvi បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មិនមាន​តួលេខ​ពិតប្រាកដ​នោះទេ​។ លោក​បាន​ថ្លែងថា​ឆ្មាំ​សមុទ្រ​បាន​ប៉ាន់ប្រមាណ​ថា មាន​មនុស្ស​ជាង 700 នាក់​នៅលើ​នាវា ដោយ​ពឹង​ផ្អែកលើ​ការសង្កេត​របស់ខ្លួន​នៅ​កន្លែងកើតហេតុ​។​

​ ​ជាមួយគ្នា​នោះ អង្គការ​អន្តរជាតិ​ទេស​ន្ត​ប្រវេសន៍​បាន​ឲ្យ​ដឹងថា ការិយាល័យ​របស់ខ្លួន​ក្នុង​ទីក្រុង Rome បានទទួល​ការហៅ​ទូរស័ព្ទ​ពី​ទូក​ចំនួន​បី​ដែល​ត្រូវការ​ជំនួយ​។ ក្រុម​នេះ​បាន​និយាយថា អ្នក​ទូរស័ព្ទ​ចូល​បាន​រាយការណ៍​ថា មាន​មនុស្ស​ចំនួន ៣០០​នាក់​នៅលើ​ទូក​របស់គាត់​ដែល​កំពុង​លិច​ដោយមាន​មនុស្ស​ប្រហែល ២០​នាក់​ស្លាប់​។ មិនមាន​ព័ត៌មាន​ណាមួយ​ដែល​អាច​លម្អិត​ពី​ទូក​ផ្សេងទៀត​ឬ​ទីតាំង​របស់​ពួកគេ​ទេ​។​

​ ​នៅក្នុង​ឧប្បត្តិហេតុ​ដាច់ដោយឡែក​មួយទៀត​យ៉ាងហោចណាស់​មនុស្ស​ចំនួន​បីនាក់​រួមទាំង​កុមារ​ម្នាក់​ផង​ត្រូវបាន​ស្លាប់ និង ៩៣​នាក់​ផ្សេងទៀត​ត្រូវបាន​ជួយសង្គ្រោះ នៅពេល​ទូក​ឈើ​ផ្ទុក​ជនអន្តោប្រវេសន៍​រាប់សិប​នាក់ ដែល​បាន​ចាក​ចេញពី​ប្រទេស៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684