Connect with us

ព័ត៌មានជាតិ

ម៉ា​ស៊ី​ន​ច្រូតស្រូវកិនមីនតោន​១​គ្រាប់​ ​បណ្តាល​ឲ្យ​ផ្ទុះខូចខាត​ និង​​របួស​ធ្ងន់មនុស្ស​២​នាក់

បានផុស

នៅ

​ម៉ា​ស៊ីន​ច្រូតស្រូវ​១​គ្រឿង​ កំពុងតែ​ច្រូតស្រូវ​ក្នុង​ស្រែ​បាន​ជាន់​លើ​មីនតោន​១​គ្រាប់​ផ្ទុះ​សំឡេង​ឡើង​កក្រើក​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ពលរដ្ឋ​និង​សមត្ថកិច្ច​ទាំង​កណ្តាល​ថ្ងៃ​។​ សមត្ថកិច្ច​ឲ្យ​ដឹងថា​ ហេតុការណ៍​ខាងលើនេះ ​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ នៅ​ថ្ងៃទី​១២​ ខែសីហា ​ឆ្នាំ​២០២១​នេះ ​នៅ​ចំណុច​ជ្នាន់​១​ភូមិ​ថ្មី​ឃុំ​ក​ន្ទឺ​១ ​ស្រុក​បាណន់​ ខេត្តបាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បន្ត​ថា​ ករណី​ផ្ទុះ​មីនតោន​នេះ ​នូវ​ខ​ណៈ​ដែល​ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ​បើកបរ​ទៅ​ស៊ី​ឈ្នួល​ច្រូតស្រូវ​ឲ្យ​ឈ្មោះ​ ជរ ​បូ​រណា ​ភេទ​ប្រុស ​អាយុ​យ​៦០​ឆ្នាំ​ រស់នៅ​ភូមិ​រាំង​ក្រោល​ ឃុំ​រាំង​កេ​សី​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ដែល​មាន​ស្រែ​នៅ​ចំណុ​ច​កើតហេតុ​ខាងលើ​បណ្តាល​ឲ្យ​ជាន់​លើ​មីនតោន​១​គ្រាប់​ផ្ទុះ​តែម្តង​។

​ក្រោយ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ក្នុង​ហេតុការណ៍​នេះ​ បាន​សម្គាល់​ឃើញ​ថា​យ៉ាងហោចណាស់​ ក៏មាន​មនុស្ស​២​នាក់​ ត្រូវ​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ហើយក៏​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ តាមរយៈ​ជួយសង្គ្រោះ​បឋម​ពី​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​ស្រុក​ផងដែរ​ ចំណែក​ម៉ា​ស៊ីន​ច្រូតស្រូវ​ខូចខាត​ស្ទើរ​ទាំងស្រុង​។ សមត្ថកិច្ច​ឲ្យ​ដឹង​បន្តថា​ មនុស្ស​ចំនួន​២​នាក់​ ដែល​រងរបួស​ធ្ងន់​និង​ស្រាល​រួមមាន ឈ្មោះ រឹម គិ​ន​ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ចង្ហូ​ស្វាយ​ ឃុំ​ចែង​មានជ័យ​ ស្រុក​បាណន់​ ខេត្តបាត់ដំបង​ជា​(​អ្នកបើកបរ​)​រង​របួស​ធ្ងន់​ និង​ឈ្មោះ​ វន វារៈ​ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​បុះខ្នុរ​ ឃុំ​ចែង​មានជ័យ​ ស្រុក​បាណន់​ អ្នករួមដំណើរ​ជាមួយ​អ្នកបើកបរ​(​របួសស្រាល​)៕

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម