Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត បន្ត​ចុះ​រៀបចំ​ទីតាំង​បន្ថែម​សម្រាប់​ត្រៀម​ព្យាបាល​ពលករ​ខ្មែរ ដែល​វិល​ត្រលប់​ពី​ប្រទេស​ថៃ

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​ក្រុមការងារ​ចុះ ទៅកាន់​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ដើម្បី​ពិនិត្យ​ការរៀបចំ​ទីតាំង​បន្ថែម​សម្រាប់​ត្រៀម​ព្យាបាល​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ដែល​វិល​ត្រលប់​ពី​ប្រទេស​ថៃ ក្នុងករណី​មាន​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ការរៀបចំ​មណ្ឌល​ព្យាបាល​នៅតាម​ព្រំដែន​នេះ គឺជា​ការត្រៀម​លក្ខណៈ​មួយ ក្នុងករណី​ចាំបាច់​ដែល​បងប្អូន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​អាច​ឲ្យ​រាជរដ្ឋាភិបាល​មានលទ្ធភាព​ផ្តល់​ទីកន្លែង​ជូន​បងប្អូន​ស្នាក់នៅ និង​ទទួល​ការព្យាបាល​បានល្អ​សមរម្យ និង​ទាន់ពេលវេលា ដើម្បី​បានជា​សះស្បើយ មុន​និង​បងប្អូន​វិល​ត្រលប់​ទៅ​ស្រុកកំណើត​ខ្លួន​វិញ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រុមការងារ​សង្ឃឹមថា បងប្អូន​ប្រជា​ពលករ​យើង នឹងមាន​សុខភាព​ល្អ និង​ជាស​ផុតពី​ជំងឺ​កូ​វីដ​១៩​ទាំងអស់គ្នា​។

សូមជម្រាបថា ក្រោយ​រកឃើញ​មេរោគ​កូ​វីដ​-១៩ បំប្លែង​ខ្លួន (Delta) លើ​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ ហើយ​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ដឹកនាំ​ក្រុមការងារ​ចុះ ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ពិនិត្យ​ការរៀបចំ​ទីតាំង​បន្ថែម សម្រាប់​ត្រៀម​ព្យាបាល​បងប្អូន​ប្រជា​ពលករ​ខ្មែរ ដែល​វិល​ត្រលប់​ពី​ប្រទេស​ថៃ​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម