ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-21-15-p-full

ចិន​ទទូច​សុំ​ឲ្យ​ប្រទេស​ជប៉ុន​ទទួលស្គាល់​អតីតកាល ក្រោយ​លោក​អ​បេ​បញ្ជូន​ដ​ង្វា​យ​ទៅកាន់​ទី​សក្ការបូជា​នៅ​ក្រុង​តូ​ក្យូ

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ចិន​បាន​ជំរុញ​ឲ្យ​ចិន​ទទួលស្គាល់​អតីតកាល បន្ទាប់ពី​នាយករដ្ឋមន្ត្រី​របស់ខ្លួន គឺ​លោក​ហ្ស៊ី​ន​ហ្សូ អា​បេ បាន​ផ្ញើ​រដ​ង្វា​យ​តាម​ប្រពៃណី​ទៅកាន់​ទី​សក្ការបូជា​នៅក្នុង​ទីក្រុង​តូ​ក្យូ ដើម្បី​អធិដ្ឋាន​ដល់​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​ដោយសារ​សង្គ្រាម ដែល​កាយវិការ​បែបនេះ ធ្វើ​ឲ្យ​ប្រទេសជិតខាង​ខកចិត្ត​ជាខ្លាំង ពោលគឺ​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ដែល​លោក​សង្ឃឹមថានឹង​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន គឺ​លោក​ហ្ស៊ី ជីន​ពី​ន នៅក្រៅ​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ នៅក្នុង​ទីក្រុង​ហ្សា​កាតា។

លោក​អា​បេ បាន​ផ្ញើ​សង្វា​យ​ដូច​សព្វមួយដង រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​នាំ​គោរព​នៅ​ទី​សក្ការបូជា​យ៉ា​ស៊ូ​គូ​នី ដែល​ទង្វើ​បែបនេះ ត្រូវ​បាន​គេ​មើលឃើញ​យ៉ាងច្បាស់​ថា ជាការ​ប៉ុនប៉ង​មួយ ដើម្បី​បញ្ចៀស​ផុតពី​ភាពអាម៉ាស់​ផ្នែក​ការទូត នៅ​កិច្ចប្រជុំ កំពូល​នា​ថ្ងៃ​ពុធ​ស្អែក​នេះ​។​

គួរ​ឲ្យ​ដឹងថា មុនពេល​ចាកចេញ​សម្រាប់​សន្និសីទ​អាហ្វ្រិក​-​អាស៊ី លោក​អា​បេ បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា លោក​សង្ឃឹមថា នឹង​បាន​ជួប​ជាមួយ​លោក​ហ្ស៊ី ជីន​ពីង ហើយ​លោក​ចង់​ធ្វើ​ឲ្យ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើងជា​មួយ​ប្រទេស​ចិន ដោយ​ផ្អែកលើ​មូលដ្ឋាន​មិត្តភាព​យុទ្ធសាស្ត្រ និង​ផលប្រយោជន៍​រៀងៗ​ខ្លួន។

ដោយឡែក ប្រ​ភ​ព័ត៌មាន​ពី​រដ្ឋាភិបាល​ជប៉ុន បាន​ឲ្យ​ដឹងថា លោក​អា​បេ នឹង​សម្តែង​នូវ​ភាព​សោកស្តាយ​របស់លោក​ចំពោះ​សង្គ្រាមលោកលើកទី​២ នៅក្នុង​អនុសាសន៍​មួយ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ប៉ុន្តែ​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា លោក​នឹងមិន​ធ្វើ​តម្រាប់​តាម​អ្នក​ឡើងកាន់​អំណាច់​មុនៗ​របស់លោក​នោះទេ។

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហុង ឡី បាន​ថ្លែង​ទៅកាន់​សន្និសីទកាសែត​ប្រចាំថ្ងៃ​នាទី​ក្រុង​ប៉េកាំង​ថា គោលជំហរ​របស់​ចិន​ចំពោះ​ទី​សក្ការបូជា​នៅ​ដូច​មុន​ដដែល ហើយ​ថែមទាំង​ច្បាស់លាស់​ទៀតផង​។ ដូច្នេះហើយ​រដ្ឋាភិបាលរ​ប​ស់លោក សូម​ឲ្យ​ជប៉ុន​ទទួលស្គាល់​អតីតកាលរ​បស់​ខ្លួន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684