ព័ត៌មានអន្ដរជាតិ
WHO ឲ្យលុបបំបាត់នយោបាយតាមដានប្រភពដើមកូវីដ និងរកវិធីទប់ស្កាត់ការរាលដាលជំងឺឆ្លងនៅពេលអនាគត
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឲ្យរដ្ឋាភិបាលទាំងអស់ លុបបំបាត់នយោបាយតាមដានប្រភពដើមជំងឺកូវីដ ១៩ និងធ្វើការរួមគ្នាដើម្បីបង្កើតក្របខ័ណ្ឌរួមមួយ ដើម្បីទប់ស្កាត់សក្តានុពលការរីករាលដាលនៃជំងឺឆ្លងនាពេលអនាគត ។
WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការបោះពុម្ពផ្សាយរបាយការណ៍រួមរបស់ WHO និងចិន នៃការសិក្សាដំណាក់កាលទី ១ ស្តីពីដើមកំណើតនៃវីរុស SARS-CoV-2 នៅខែមីនា ឆ្នាំ ២០២១, WHO បានគូសបញ្ជាក់ពីការសិក្សាជាបន្តបន្ទាប់ដែលចាំបាច់ត្រូវធ្វើ និងបន្តពិភាក្សាជាមួយប្រទេសជាសមាជិក និងអ្នកជំនាញលើជំហានបន្ទាប់ ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា អាទិភាពរបស់ WHO គឺសម្រាប់អ្នកវិទ្យាសាស្ត្រក្នុងការកសាងការសិក្សាស្រាវជ្រាវដំណាក់កាលដំបូង អនុវត្តការណែនាំដែលបានលើកឡើងនៅក្នុងរបាយការណ៍ខែមីនា ឆ្នាំ ២០២១ និងពន្លឿនកិច្ចខិតខំប្រឹងប្រែងវិទ្យាសាស្ត្រលើសម្មតិកម្មទាំងអស់ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ២០៦ លានករណី និងមានអ្នកស្លាប់ជាង ៤ លាននាក់ ខណៈអ្នកជាសះស្បើយ ១៨៥ លាននាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ WHO កំពុងដឹកនាំសាកល្បងថ្នាំរលាក ៣ ប្រភេទដ៏មានសក្តានុពលសម្រាប់ព្យាបាលជំងឺកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល