ព័ត៍មានទាន់​ហេតុការណ៏
Search
កំណើន​សេដ្ឋកិច្ច​របស់​អង់​គ្លេស​

កំណើន​សេដ្ឋកិច្ច​របស់​អង់​គ្លេស​ លឿន​ជាង​ការ​រំពឹង​ទុក នៅ​ចុង​ឆ្នាំ​២០១៤

ទិន្នន័យ​ផ្លូវការ​បាន​បញ្ចេញ​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​​ទី​៣១ ខែ​មីនា ​ថា កំណើន​សេដ្ឋកិច្ចរបស់​អង់គ្លេស​ លឿន​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ត្រី​មាស​ចុង​ក្រោយ​នៃ​ឆ្នាំ​កន្លងមក។

ផលិត​ផល​សរុប​ក្នុង​ស្រុក​ (GDP) រីក​ចម្រើន​០.៦​ភាគរយ​នៅ​ក្នុង​រយៈ​ពេល​៣ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៤ កើន​ឡើង​ពី​ការ​ប៉ាន់ស្មាន​ពី​លើក​មុន​០.៥​ភាគរយ។ ការិយាល័យ​ស្ថិតិ​ជាតិ​ (ONS) បាន​និយាយ​ឲ្យដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដូច្នេះ។

GDP សម្រាប់​ឆ្នាំទៅ​ឡើង​ដល់​២.៨​ភាគ​រយ ​ខ្ពស់​ជាង​អំណាន​ពីលើក​មុន​ចំនួន​២.៦​ភាគ​​រយ។ ONS បានបន្ថែម​ដូច្នេះ។ នៅ​លើ​ចំនួន​២.៨​ភាគរយ​ ប្រទេស​អង់គ្លេស នៅតែ​រីក​ចម្រើន​នៅ​ក្នុង​ជំហាន​លឿន​បំផុត​ចាប់​តាំង​ពីឆ្នាំ​២០០៦មក ឬក៏​នៅ​មុន​វិបត្ដិ​ហិរញ្ញវត្ថុ​ពិភព​លោក។ អ្នកសេដ្ឋកិច្ច​លោក Ben Brettell នៅ​កន្លែង​ឈ្មួញ​លក់​ស្ដុក​ និង​ភាគ​ហ៊ុន Hargreaves Lansdown បាននិយាយថា នេះ​គឺ​ជា​កំណើន​ប្រចាំ​ឆ្នាំ​ដ៏​លឿន​បំផុត ចាប់តាំង​ពី​ឆ្នាំ​២០០៦​មក និង​បាន​អះអាង​ប្រទេស​អង់​គ្លេស​ថា មាន​កំណើន​សេដ្ឋកិច្ច​ដ៏លឿន​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​សេដ្ឋកិច្ច​ G7។ នេះ​គឺ​ជា​ព័ត៌មាន​ចុង​ក្រោយ​បំផុត ​នៅក្នុង​បញ្ជី​ដ៏​វែង​មួយ​នៃ​ព័ត៌មាន​ដ៏ល្អ​ស្ដីអំពី​សេដ្ឋកិច្ច​របស់​អង់គ្លេស​ដែលប្រាកដ​ជាសមរភូមិ​សំខាន់​នៅក្នុង​ការ​បោះ​ឆ្នោត​ ដែល​ជិត​មកដល់​នៅ​ពេល​ខាងមុខ​នេះ។

ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​អង់គ្លេស​ គឺស្ថិតនៅ​ក្នុង​ការ​ផ្ដោត​ការ​យកចិត្ដ​ទុកដាក់​យ៉ាង​ខ្លាំង​ ខណៈ​ដែល​ប្រទេស​នេះ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា នោះ។

ប្រទេស​អង់គ្លេស បានងើបឡើង​ពីការ​មិន​រីក​ចម្រើន​ទៅមុខ​ និង​នៅក្នុង​ការ​រីកចម្រើន​នៅ​ក្រោម​រដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​អភិរក្ស​របស់លោក​នាយក​រដ្ឋមន្ដ្រី​ដេវីត កាមេរ៉ូន។ គណ​បក្សអភិរក្ស​បាន​បែង​ចែក​​អំណាច​ជា​មួយ​គណបក្ស​ប្រជា​ធិបតេយ្យ​សេរីដែល​តូច​ជាង​ចាប់តាំង​ពី​ឆ្នាំ​២០១០​មក ដោយ​គណបក្ស​ទាំង​ពីរ​នេះ​បាន​ត្រួតត្រា​មើល​ការ​កាត់បន្ថយ​ការ​ត្បិត​ត្បៀត​ចំពោះ​ការ​ចំណាយ​របស់​រដ្ឋាភិបាល។

គណបក្ស​ការងារ​ដែល​ប្រឆាំង​ដ៏សំខាន់ បាន​សន្យា​ដើម្បី​ធ្វើ​ថែម​ទៀត​ដើម្បីជួយ​ការ​តស៊ូ​របស់​អ្នក​បោះឆ្នោត​ដែលមាន​ប្រាក់​ចំណូល​មធ្យម​ និង​ទាប​ ទន្ទឹម​នឹង​ការសន្យា​ដើម្បី​ធ្វើ​ថែម​ទៀត​ដើម្បី​ការ​ពារ​សេវា​សុខភាព​ជាតិ​របស់រដ្ឋ​នោះ៕

AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684