Connect with us

ព័ត៌មានជាតិ

នគរបាល​ចាប់ខ្លួន​ថៅកែ​លក់​គ្រឿង​កាឡៃ «​ពិភព​ម៉ូត​» ករណី ចាប់រំលោភ​បុគ្គលិក​អាយុ​១៤​ឆ្នាំ​

បានផុស

នៅ

សៀមរាប​ ៖​ នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៥​នេះ​ថា កម្លាំង​នគរបាល​បាន​ចុះ​ចាប់ខ្លួន​ថៅកែ​ហាង យីហោ​ពិភព​ម៉ូត​មាន​ទីតាំង​នៅមុខ​ផ្សារលើ​ធំថ្មី ដល់​រាជធានី​ភ្នំពេញ បន្ទាប់ពី​ជននេះ​បាន​រំលោភ​សេព​សន្ថវៈ លើ​បុគ្គលិក​របស់ខ្លួន​ជា​អនីតិជន ហើយ​រត់​គេច​ខ្លួន​ទៅ​សំងំ​ទីនោះ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​ជន​ខាងលើ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៤​ ខែវិច្ឆិកា ​ឆ្នាំ២០២០ បាន​តាម​ទៅ គឺ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៨៣៩​ច​.​ខ​.​ស​/​ជ​របស់​សាលាដំបូង​ខេត្តសៀមរាប​។

សមត្ថកិច្ច​បន្ត​ថា ជន​ដែល​ចាប់ខ្លួន​មានឈ្មោះ ហេង សុវណ្ណ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ថៅកែ​ហាង​លក់​គ្រឿង​កាឡៃ​«​យីហោ​ពិភព​ម៉ូត​» ដែល​មាន​ទីតាំង មុខ​ផ្សារលើ​ធំថ្មី ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ហ​.​ថ​.​រ អាយុ​១៤​ឆ្នាំ ជា​បុគ្គលិក​ហាង​ខាងលើ​។​សមត្ថកិច្ច​បន្តថា ថៅកែ​ហាង «​ពិភព​ម៉ូត​» រូបនេះ បាន​ចាប់រំលោភ​លើ​កូនចៅ​បុគ្គលិក​របស់ខ្លួន​ដែលជា​អនីតិជន កាលពី​អំឡុង​ខែ សីហា​ឆ្នាំ​២០១៩ នៅក្នុង​ហាង​របស់ខ្លួន​ខាងលើ​។

សមត្ថកិច្ច​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ជ​ន​រងគ្រោះ នៅ​យប់​កើតហេតុ ខណៈ​បុគ្គលិក​ផ្សេងទៀត​បាន​ឡើងទៅ​ដេក​ជាន់​ទី​២​ជា​ធម្មតា ថៅកែ​ហាង​ឈ្មោះ​ហេង សុវណ្ណ បាន​ហៅ​ជនរងគ្រោះ​ឲ្យ​មកជួប​នៅ​បន្ទប់​របស់ខ្លួន​ព្រោះ​មានការ​។ ពេល​នាង​មកដល់ ថៅកែ​ហាង រូបនេះ ក៏​ចាប់​អោប​នាង​ផ្តួល​ទៅលើ​ការ៉ូ បឺត​មាត់​នាង និង​សម្រាត​ខោ​នាង​ហើយ​រំលោភ តែ​មិនទាន់​ចូល​ជា​ជម្រៅ​ទេ ដោយ​នាង​រើ​ខ្លាំងពេក​។ នៅពេល​បន្ទាប់ ជន​នេះ​ចាប់​នាង​អោប​ជាប់ ដាក់​អង្គុយ​លើ​ភ្លៅ​របស់​ខ្លួន ហើយ​រំលោភ​ម្តងទៀត​«​រំលោភ​ពីក្រោយ​»​។ បន្ទាប់ពី​កើតហេតុ បងស្រី​ជនសង្ស័យ សុំ​សម្របសម្រួល តែ​នាង​មិន​ព្រម ទើប​ជនសង្ស័យ រត់​គេច​ខ្លួន​បាត់ស្រមោល​។ លុះ​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ជា​ហូរហែ ទើប​រក​ឃើញ​ទីតាំង​លាក់ខ្លួន​របស់​គេ ហើយក៏​តាម​ទៅ​ចាប់ខ្លួន​តែម្តង​។ បើ​តាម​មន្ត្រីនគរបាល​បញ្ជាក់​ថា បាន​បញ្ជូន ជនជាប់សង្ស័យ ទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕
ដោយ ៖ កុសល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម