ព័ត៍មានទាន់​ហេតុការណ៏
Search
5028

ក្រុម​ឧទ្ទាម​ម៉ាលី បដិសេធ​នៅក្នុង​ការ​ផ្ដួចផ្ដើមនៃ​កិច្ច​ព្រមព្រៀង​សន្ដិភាព

 

ក្រុម​ឧទ្ទាម​ចម្រុះ​នៃ​ប្រទេស​ម៉ាលី បាន​និយាយ​ថា ខ្លួន​មិន​បាន​ត្រៀម​ខ្លួន​នៅ​ឡើយ​ទេ​ ដើម្បី​ផ្ដល់​នូវ​ការ​អនុម័ត​ព្រមព្រៀង​ជា​បឋម​ចំពោះគំនិត​ផ្ដួចផ្ដើម​សន្ដិភាព​មួយ​ ដែល​ត្រូវ​បាន​ធ្វើឡើងដោយអង្គការ​សហប្រជាជាតិ គឺ​មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាល​បាន​ប្រកាស​ថា គួរ​តែ​មាន​កិច្ច​ព្រមព្រៀង​មួយនោះ។

សេចក្ដី​ប្រកាស​ក្នុង​នាម​នៃ​ចលនា​ CMA (the Coordination of Azawad Movements) គឺ​ក្រុម​មួយទៀតនៃក្រុម​អ្នកចរចា​ និង​រដ្ឋាភិបាល​ម៉ាលី ដែល​បានជំរុញ​ដល់​ក្រុម​ផ្ដាច់ខ្លួន​ Tuareg ឲ្យ​ចុះហត្ថលេខា​ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍​ក្រោយ​នេះ។

គេ​បានទទួល​ការ​យល់​ព្រម​ទាក់ទិន​ទៅ​នឹង​គំនិត​ផ្ដួចផ្ដើម​ពីរដ្ឋាភិបាល​ និង​ក្រុម​ស្និទ្្ធនឹង​រដ្ឋាភិបាល ដែលជាក្រុមចម្រុះមួយផ្សេងទៀត​ប្រដាប់​អាវុធនៅ​ដើមខែ​មីនា កន្លងមកនេះ។

ពិធី​ការ​មួយ​ដើម្បីប្រារព្ធ​ធ្វើឡើង​សម្រាប់​ការ​ផ្ដួចផ្ដើម​ទៅលើសំណើ​ព្រមព្រៀង​សន្ដិភាព​ ត្រូវ​បាន​រៀបចំឡើង​នៅថ្ងៃទី១៥ ខែមេសា នៅ​ក្រុង​ Algiers ដែល​ក្រុម​អ្នក​ចរចា​បាន​ធ្វើ​ការ​ងារ​របស់​ខ្លួន​អស់​ជាច្រើន​ខែ​មកហើយ ដើម្បី​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​មួយជាផ្លូវការ។

ការ​ចរចា​ទាំងឡាយ​ គឺផ្ដោត​ទៅលើ​ការ​បង្ការ​កុំ​ឲ្យ​មានការ​បះបោរនាអនាគត​ ដោយក្រុម​អ្នក​បះបោរ​ដឹកនាំ​ដោយ​ឧទ្ទាម Tuareg ដែល​កាន់​តែ​រីកសុសសាយ​ឡើង​ដល់ទៅ​៤ដង​ចាប់តាំង​ពីប្រទេស​ម៉ាលី ទទួលបាន​ឯករាជ្យ​នៅក្នុង​ឆ្នាំ​១៩៦០។

ឧទ្ទាមកម្ម​ដ៏ធំបំផុត​កាលពីពេល​ថ្មីៗនេះ​នៅ​ក្នុង​ឆ្នាំ​២០១២ ពួកគេ​មាន​សម្ព័ន្ធភាព​ជាមួយ​នឹង​ក្រុមសកម្ម​ជន​ប្រយុទ្ធ​ឥស្លាម​ ហើយ​កាល​ពីពេលថ្មីៗនេះ​ ទើបតែ​វាយដណ្ដើម​បាន​តំបន់​វាលខ្សាច់នៅភាគ​ខាងជើង​រហូត​ដល់​មាន​ប្រតិបត្ដិ​ការយោធា​របស់​ប្រទេស​បារាំងមួយ​ ដែល​ធ្វើ​ការបោសសម្អាត​ក្រុមបះបោរ​នោះ។ ក្រុម​អ្នក​ការទូត​ក៏បាន​មាន​សង្ឃឹម​ផងដែរថា មាន​ការ​ព្រមព្រៀង​មួយ​ដែលនឹង​ធ្វើ​ឲ្យ​កង​កម្លាំង​របស់​ប្រទេសម៉ាលី និង​កម្លាំងអន្ដរជាតិ​ធ្វើ​ការបោសសម្អាត​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​នៅ​សេសសល់​ ហើយដែល​អាច​ជាការ​គំរាម​កំហែង​មួយ​នោះ៕

Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684